adverise with khmeread 1

Valencia យក​លោក Pellegrini ជា​គោលដៅ​ទីមួយ​សម្រាប់​ជំនួស​កន្លែង​លោក Neville

​    ​បើ​យោងតាម​វេ​ប​សាយ Goal បានឱ្យដឹងថា ក្រុមបាល់ទាត់ Valencia បានជ្រើសរើស​គ្រូបង្វឹក​ក្រុម Manchester City គឺ​លោក Manuel Pellegrini ជា​គោលដៅ​ចម្បង​ដើម្បី​ចូលមក​ដឹកនាំ​ក្រុម​បន្ទាប់ពី​លោក Gary Neville ត្រូវបាន​បណ្តេញ​ចេញពី​តួនាទី​។​

​    ​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ថា លោក Pellegrini នឹង​ចាក​ចេញពី​ទឹកដី Etihad Stadium ដើម្បី​អនុញ្ញាតឱ្យ​លោក Pep Guardiola ចូលមក​ដឹកនាំ​។ ទោះជា​យ៉ាងនេះ​ក្តី វា​នៅតែមាន​លទ្ធភាព​ចំពោះ​លោក ដែល​អាច​នឹង​បាត់បង់​ការងារ​មុន​រដូវ​កាល​បញ្ចប់ ប្រសិនបើ Man City នៅតែ​រក្សា​ទម្រង់​លេង​អន់​បែបនេះ​។​

​    ​Valencia មើលឃើញ​លោក Pellegrini ជា​បេក្ខជន​ដ៏​ល្អ​បំផុត​ដើម្បី​ចូលមក​បញ្ជា​ក្រុម បន្ទាប់ពី​លោក Neville ដឹកនាំ​ក្លឹប​ទទួលបាន​ជ័យជម្នះ​បី​ប្រកួត​ប៉ុណ្ណោះ​ក្នុងជំនួប ១៦ ប្រកួត​នៅក្នុង​លី​ក ក្នុង​រយៈពេល​បួន​ខែ​ដែល​លោក​ត្រួតត្រា​ក្រុម​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា លោក Pellegrini មានផ្ទះ​មួយ​ខ្នង​នៅ​ទីក្រុង Valencia ដែលជា​កេរដំណែល​កាលពី​លោក​ដឹកនាំ​ក្រុម Villarreal ហើយ​មានការ​សង្ស័យ​ពេញ​ទីលាន​ហ្វឹកហាត់​របស់ Man City ថា គាត់​អាច​នឹង​ត្រឡប់មក​ពិភព​បាល់ទាត់​អេ​ស្ប៉ា​ញ​វិញ​ជាមួយ​ក្លឹប​ថ្មី​នៅ​រដូវ​កាល​ក្រោយ​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់