បុរសឥណ្ឌាស្រឡាញ់មាសខ្លាំងពេករហូតច្នៃមាសធ្វើម៉ាស់ការពារកូរ៉ូណា

អ្នកស្រុកក្នុងតំបន់ Pimpri-Chinchwad ស្ថិតក្នុងទីក្រុង Pune ប្រទេសឥណ្ឌាមួយរូបឈ្មោះ Shankar Kurade បានបង្កើតម៉ាស់ធ្វើពីមាសសុទ្ធតម្លៃជាង ២.៨០០ដុល្លារដើម្បីពាក់ខ្លួនឯង ចំពេលវីរុសរាតត្បាតកំពុងវាយលុកប្រទេសឥណ្ឌាយ៉ាងធ្ងន់ធ្ងរ។

លោក Kurade បាននិយាយថា "វាជាម៉ាស់ស្តើងមួយដែលមានរន្ធតូចៗ ដូច្នេះមិនពិបាកដកដង្ហើមទេ។ ខ្ញុំក៏មិនប្រាកដថាតើវានឹងមានប្រសិទ្ធឬអត់ទេ"។

លោក Kurade គឺពិតជាចូលចិត្តពាក់មាសជាខ្លាំង ដែលសូម្បីតែដៃ និងករបស់គាត់ក៏មានពាក់មាសស្រោចខ្លួនផងដែរ៕


 

adverise with khmeread