adverise with khmeread 1

Wolfsburg ត្រៀម​ផ្តាច់ទំនាក់ទំនង​ជាមួយ​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក​របស់ខ្លួន​

    ​ក្រុមបាល់ទាត់ Wolfsburg កំពុង​ត្រៀម​បញ្ចប់​កុងត្រា​អតីត​ខ្សែប្រយុទ្ធ Arsenal គឺ​កីឡាករ Nicklas Bendtner​។​

​    ​កីឡាករ​អន្តរជាតិ​ដា​ណឺ​ម៉ាក​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​ខ្លាំង​ក្នុង​ក្របខ័ណ្ឌ Bundesliga មួយ​កាលពី​ឆ្នាំ ២០១៤ ពី​ក្លឹប​កាំភ្លើង​ធំ​ដោយ​ឥតគិតថ្លៃ​ប៉ុន្តែ​គាត់​បាន​ជួប​ការលំបាក​ក្នុង​បញ្ចេញ​សមត្ថភាព​អច្ឆរិយៈ​របស់គាត់​។​

​    ​Lord Bendtner មាន​បញ្ហា​ផ្នែក​វិន័យ​មួយចំនួន​ក្នុង​រដូវ​កាល​នេះ ដោយ​រួមបញ្ចូល​ទាំង​ការពិន័យ​ដោយសារតែ​ដេក​ត្រ​មួក​និង​មក​ហ្វឹកហាត់​យឺត​។ ហើយ​ឥឡូវ ក្រុម Wolfsburg បាន​ប្រាប់​គាត់​ថា មិនបាច់​មក​ហ្វឹកហាត់​ទៀត​ទេ​។​

​    ​នាយក​បាល់ទាត់​ក្លឹប​លោក Klaus Allofs បាន​និយាយថា "​យើង​បាន​ព្យាយាម​ដើម្បី​ចរចា​ជាមួយ​អ្នកផ្តល់​ប្រឹក្សា​របស់គាត់​ហើយ​យើង​បាន​ពិភាក្សា​ដំណោះស្រាយ​មួយ​។ ខ្ញុំ​គិតថា នឹងមាន​ការសម្រេចចិត្ត​ក្នុងពេល​ឆាប់ៗ​នេះ​។ យើង​បាន​សម្រេចចិត្តថា គាត់​មិនចាំបាច់​មក​ហ្វឹកហាត់​ចាប់ពីពេលនេះ​ទៀត​ទេ​។ ការពិត​ដែលថា​គាត់​បាន​ហ្វឹកហាត់​ដោយ​ខ្លួន​គាត់​កាលពីពេល​ថ្មីៗ​នេះ គឺ​មិនមែនជា​អ្វីដែល​យើង​ចង់​បន្ត​ទៅមុខទៀត​ដែរ​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់