ញាក់សាច់! យន្តហោះយោធាដេញតាមយន្តហោះដឹកគ្រឿងញៀននៅម៉ិកស៊ិក ទាល់ច្រកចុះចតលើផ្លូវហាយវ៉េឆេះឈុល

យន្តហោះមួយគ្រឿង ដែលសង្ស័យដឹកថ្នាំញៀនខុសច្បាប់ ត្រូវបានបំផ្លាញដោយអគ្គិភ័យ បន្ទាប់ពីចុះចតនៅលើផ្លូវហាយវ៉េមួយនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃចន្ទទី៦កក្កដា។

មន្ត្រីយោធាបាននិយាយថា ឡានដឹកទំនិញមួយដែលផ្ទុកទៅដោយកូកាអ៊ីនចំនួន ៣៩០ គីឡូក្រាមត្រូវបានគេប្រទះឃើញនៅក្បែរនោះនៅក្នុងរដ្ឋ Quintana Roo។

យន្តហោះនេះត្រូវបានរកឃើញដោយយោធាម៉ិកស៊ិកនៅពេលវាចូលដែនអាកាសម៉ិកស៊ិកហើយត្រូវបានដេញតាមដោយយន្តហោះយោធា។

កងទ័ពត្រូវបានបញ្ជូនទៅកន្លែងចុះចតនោះ ប៉ុន្តែមិនមានរបាយការណ៍នៃការចាប់ខ្លួននោះទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត