អាហារ ៦ មុខនេះហើយ ធ្វើឱ្យចាស់មុនអាយុ

ទម្លាប់បរិភោគអាហារមិនផ្ដល់សុខភាព វានឹងធ្វើឱ្យអ្នកធាត់ និងហត់ ហើយពួកវានឹងជំរុឱ្យអ្នកចាស់ពីខាងក្នុងរហូតដល់ខាងក្រៅ។ តើអ្នកដឹងទេថាអាហារមួយចំនួនដែលអ្នកញ៉ាំមិនត្រឹមតែធ្វើឱ្យអន្តរាយចំពោះសុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យ? ខាងក្រោមនេះ គឺជាអាហារដែលអ្នកមិនគួរបរិភោគច្រើននោះឡើយ។

១. ស្ករ ៖ ធ្វើឱ្យឡើងទម្ងន់ និងស្បែកជ្រួញ។
២. ខ្លាញ់មិនរលាយ ៖ ធ្វើឱ្យរាងកាយកើតជំងឺរលាកសន្លាក់ដៃជើង ធាត់ ស្ទះសរសៃឈាមដែលនាំឱ្យស្បែកមិនភ្លឺថ្លា។
៣. គ្រឿងស្រវឹង ៖ ត្រឹមស្រាមួយកែវ វាជំរុញសុខភាពអ្នក តែបើអ្នកផឹកមុជវាមិនត្រឹមតែធ្វើឱ្យស្បែកជ្រួញ ចាស់ ថែមទាំងធ្វើឱ្យរាងកាយបាត់បង់កូឡាជែន ជាតិទឹក ឡើងក្រហម បង្អាក់ការស្រូបសារធាតុចិញ្ចឹម រលាកថ្លើម ។ល។
៤. កាបូអីដ្រាត ៖ ដូចស្ករដែរ វានឹងធ្វើឱ្យអ្នកស្ទះសរសៃឈាម ធ្វើឱ្យអាំងស៊ុយលីនឡើងខ្ពស់ និងស្រកសាច់ដុំ។ ហើយការបរិភោគសារធាតុនេះច្រើននឹងធ្វើឱ្យអ្នកឃ្លានរាល់ ៣០នាទីម្ដង និងបរិភោគមិនចេះឈប់។
៥. អាហារដែលមានជាតិខ្លាញ់ទាប ៖ ជួនកាលខ្លាញ់មិនធ្វើឱ្យអ្នកធាត់ឡើយដូចជាខ្លាញ់អូមេហ្គា៣ជាដើម។ កង្វះខ្លាញ់ល្អនឹងមិនធ្វើឱ្យអ្នកសុខភាពល្អឡើយ ដោយសារវាដើរតួនាទីចិញ្ចឹមស្បែករបស់អ្នក។
៦. អំបិល ៖ ការបរិភោគជាតិប្រៃលើស ធ្វើឱ្យកោសិការួមតូច និងខ្វះជីវជាតិ ជាលទ្ធផលធ្វើឱ្យចាស់ជាងអាយុ និងស្បែកជ្រួញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត