adverise with khmeread 12966224 953335938114655 1528009729 n

ឆ្នាំនេះ​បុណ្យចូលឆ្នាំ​ខ្មែរ៤ថ្ងៃទេវតា​សោយ​ទឹកដោះស្រស់​

    ​យោងតាម​សៀវភៅ​មហាសង្ក្រាន្ត​ឆ្នាំវក អដ្ឋស័ក​និពន្ធ​ដោយ​លោក​អ៊ឹម បូ​រិន្ទ​បាន​គូសបញ្ជាក់ថា ឆ្នាំនេះ​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​រយៈពេល​៤​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១៣​ដល់​១៦​មេសា​ឆ្នាំ​២០១៦ ហើយ​ទេវតា​ឆ្នាំវក​ស​ង្គ្រា​ន​ឆ្នាំ​ថ្មី​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែ​មេសា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​យប់ ជា​បុត្រី​ទី​៤ របស់​កបិល​មហាព្រហ្ម​ព្រះនាម​ម​ណ្ឌា​ទេវីទ្រង់​សោយ​ទឹកដោះស្រស់ អម្ពរ​ពណ៌​ខៀវខ្ចី​ស្រស់​ស្រទន់ ជិះ​សត្វ​លា​ជាយា​ន្ត​ជំនិះ​។​

​    ​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ខ្លះៗ​ដកស្រង់​ចេញពី​សៀវភៅ​មហាសង្ក្រាន្ត​ឆ្នាំវក អដ្ឋស័ក​និពន្ធ​ដោយ​លោក​អ៊ឹម បូ​រិន្ទ៖

​    ​មហាសង្ក្រាន្ត ឆ្នាំវក អដ្ឋស័ក ច​ល្ល​សករាជ ១៣៧៨ ពុទ្ធសករាជ ២៥៦០ គ្រឹ​ស្ត​សករាជ ២០១៦ សុភមស្តុ វ​រម​ង្គ​លាជ​យា​តិ​រេ​ក ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា អតិក្កន្តា​កន្លង​ទៅហើយ​បាន ២៥៥៩ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ ។

​    ​លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំវក អដ្ឋស័ក តទៅ​ចូល​ពុទ្ធសករាជ ២៥៦០​នឹង​គណនា​ឆ្នាំវក​ឥឡូវនេះ​សង្ក្រាន្ត​ចូលមក​ថ្ងៃ​ពុធ ៧​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសាគ​.​ស​២០១៦ វេលា​ម៉ោង​៨​យប់ ។

​    ​ពេលនោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី​ទៅ​ឋិត​នៅឯ​មេសា​រាសី​តាមផ្លូវ​គោ​វិថី គឺ​ផ្លូវកណ្តាល​ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា ព្រះនាម ម​ណ្ឌា​ទេវី ជា​បុត្រ​ទី​៤នៃ​កបិល​មហាព្រហ្ម​ទ្រង់​គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា​ទ្រង់​អម្ពរ​ពណ៌ អន​(​ពណ៌​ខៀវខ្ចី​) ស​ម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា ចម្ប៉ា អ​ភរ​ណៈ​ទ្រង់ កែវ​ពិទូរ្យ ភក្សាហារ​ទ្រង់​សោយ សប្បិព្រះហស្ត​ស្តាំ​ទ្រង់ ម្ចុ​ល ព្រះហស្ត​ឆ្វេង​ទ្រង់ ឈើច្រត់ ទ្រង់​គង់​ផ្ទំ​បើកព្រះនេត្រ​លើ​ខ្នង គ​ទ្រ​ភៈ​(​សត្វ​លា​) ជា​ពាហនៈ​។

​    ​ទើប​នាំ​អស់​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅកាន់ គុហា​កែវ​គន្ធ​មាលី​នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត​ជាទី តំកល់ទុក​នូវ​ព្រះ​សិរសា កបិល​មហាព្រហ្ម ដែលតំកល់​លើ​ពានមាស​នាំមក​ដង្ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុ​មេរុរាជ​តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន ៦០​នាទី (២៤​ម៉ោង​)​។

​    ​ទើប​នាំយកទៅ​តម្កល់ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូលទៅ​ស្រង់ទឹក អនោតត្ត​មហា​ស្រះ ដែលមាន​ទឹក ហូរ​ចេញ ពី​បំពង់​ថ្មកែវដែលជា​មាត់​គោ ឧសភរាជ ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជហឫទ័យ ហើយ​នាំគ្នា​ចូលទៅ​សមាទានសីល ដោយ​សោ​មន ស្សកម្ម​រីករាយ​គ្រប់​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា​ដែលវិស្សម​កម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ​ដើម្បី​បន្ទោ​របង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ សិរី​សួស្តី ជ័យ​មង្គល​ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មីចូលមក​នេះ បាន​ទូលំទូលាយ​សុខក្សេមក្សាន្ត​រៀង​ទៅ​។​

​    ​ថ្ងៃ​ពុធ ៧​កើត ខែចេត្រ ត្រូវ​និង​ថ្ងៃទី​១៣ ខែមេសា គ​.​ស ២០១៦ វេលា​ម៉ោង​៨​យប់​ជា​ថ្ងៃ​ចូល​ឆ្នាំវក​អដ្ឋស័ក (​ជា​វារៈ​មហាសង្ក្រាន្ត​)​។​

​    ​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ​.​ស ២០១៦ (​ជា​វារៈ​វ​ន័​បត​) ថ្ងៃ​សុក្រ ៩​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ​.​ស ២០១៦ (​ជា​វារៈ​វ​ន័​បត​)ថ្ងៃ​សៅរ៍ ១០​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមេសា គ​.​ស ២០១៦​នៅវេលា​ម៉ោង​០០​និង​២៤​នាទី ១២​វិនាទី ជា​វារៈ​ឡើ​ស័ក​គម្រប់​ជា សង្ក្រាន្ត​បួន​ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជា​សាកលឆ្នាំវក​អដ្ឋស័ក ចុ​.​ស ១៣៧៨ និង​ម​.​ស ១៩៣៨ តទៅ​។

​    ​នៅ​ក្នុងឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃ​សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំ​គុំ​គួ​ន ព្យាបាទ ឈ្នានីស​ដែល​កើតមាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ​តាំងចិត្ត​ប្រព្រឹត្ត​ល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀងទៅ​។​

​    *​រណ្តាប់​ទទួល​ទេវតា

​    ​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការៈបូជា​ទេវតា​មាន​ជាអាទិ៍​បាយសី​៩​ថ្នាក់​មួយគូ បាយសី​៧​ថ្នាក់​មួយគូ បាយសី​៥​ថ្នាក់​មួយគូ បាយសី​៣​ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ ស្លាធ​ម៍​មួយគូ ទឹកអប់​មួយគូ ទៀន​៥​ធូប​៥ លាច​៥​ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេកនួន ចេកណាំវ៉ា​ដាក់ លើ​ជើងពាន​១​គូ ផ្លែឈើ​១១​មុខ រៀប​ដាក់​ជើងពាន​១១​គូ ដូង​ឡៅ​មួយគូ ទឹកស្អាត​ពី​កែវ​។​

​    ​ស្រេច​ហើយ​នៅវេលា​ម៉ោង​ដែល​ទេវតា​ចុះមក​ត្រូវ​ជួបប្រជុំ ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​ព្រះ​រតនៈត្រ័យ​សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង​តម្កល់ ចិត្ត​រំពឹង គិត​ទៅលើ​ព្រះពុទ្ធ ព្រះ​ធ​ម៍ ព្រះសង្ឃ​ជាទី​ពឹង​ទីរ​ឮ​ក លុះ​ចប់​ពិធី​ទទួល​ទេវតា​។

​    ​ចំពោះ​បាយសី​៩​ថ្នាក់ ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស និង​មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង តែ​ចំពោះ ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះមក​ឬរៀប​ត្រឹម​គ្រឿង​សក្ការៈបូជា​ដែលមាន​ទៀន​៥ ធូប​៥ ស្លាធ​ម៍​កូន​ចេក​មួយគូ​ក៏​ល្មម​សមគួរ​ដែរ​។​

​    ​ចំពោះ​ផ្លែឈើ សម្រាប់​ប្រជារាស្ត្រ​គួរ​រៀប​ឲ្យ​បាន​ត្រឹម​៣ ឬ​៥​មុខ​ក៏​ជាការ​ប្រសើរ​គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន​។ នៅ​គ្រ​ប់ដ​ង្វា​យ​ទាំងអស់​ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ គ្រប់ដ​ង្វា​យ នៅលើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។

​    *​ទំនាយ​ប្រចាំឆ្នាំ

​    ​កេណ្ឌ​ព្រះ​ពិរុណសាស្ត្រ៖ ឆ្នាំនេះ ភព​ចន្ទ ជា​ធិបតី​ដឹកនាំ​ផ្លូវ​ទៅសុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ ហើយ​បាន​នាគ​២ បង្អុ​ល​ទឹកភ្លៀង ៥០០​មេ ដែល​ចែកចេញជា ៖ -​ចក្រ​វា​ឡ​ ​២០០​មេ ព្រៃ​ហេមពាន្ត ១៥០​មេ  និង​ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​៥០​មេ បណ្តាល​ឲ្យ​មាន​ភ្លៀង​នៅ​ដើមឆ្នាំ​តិច កណ្តាល​ឆ្នាំ​ភ្លៀង​ល្អ និង​ចុងឆ្នាំ​ភ្លៀង​តិច​។

​    ​កេណ្ឌ​ធា​រា​ទិ​គុណ៖ ឆ្នាំនេះ​មាន​កេណ្ឌ​(២) ត្រូវ​បឋវីធាតុ​ចុះ ទំនាយ​ថា មិន​ក្តៅ មិន​ត្រជាក់ មាន​ខ្យល់ព្យុះ​ខ្លាំងៗ​ជាច្រើន អាចមាន​ហេតុ ល្អ​អាក្រក់​អំពី​ដី​។

​    ​ទំនាយ​ទឹកទន្លេ៖ ឆ្នាំនេះ​ទំនាយ​អំពី​ទឹកទន្លេ​មាន​សំណល់​០ (​សូន្យ​)​ទំនាយ​ថា​ទឹកទន្លេ​បឹងបួរ ទឹក​ជំនាន់​ដោយ​ទឹកភ្លៀង មាន​ចំនួន​ច្រើន ណាស់ ច្រើន​លើស​អស់​ឆ្នាំទាំងពួង​។​

​    ​កេណ្ឌ​ធ​ញ្ញា​ហារ៖ ឆ្នាំនេះ​មាន​កេណ្ឌ​(៤) មានឈ្មោះ​ថា​ម​ជ្ឃិ​មា ទំនាយ​ថា​ស្រូវ​សំណាប ស្រែចំការ និង​បាន​ផល​ពាក់កណ្តាល ខូចខាត អស់​កណ្តាល ភោ​ជានា​ហារ បានផល​ជា​មធ្យម​។ ប្រជានុរាស្ត្រ​មាន​សេចក្តីសុខ​ខ្លះ​ស្មើគ្នា​។   

​    ​ទំនាយ​ការធ្វើ​ស្រែ៖ ទំនាយ​កេណ្ឌ​ការធ្វើ​ស្រែ​មាន​សេស​(៤) ទំនាយ​ថា ស្រែ​ដី​ទំនាប និង​ស្រែ​ដី​ទួល​គ្រប់​ទីកន្លែង​បាន​ផល​ល្អ​ដូចគ្នា​ទាំង ពីរ​យ៉ាង​។

​    ​កេណ្ឌ​ព្រឹក្សា៖ ឆ្នាំនេះ​ត្រូវចំ​សេស​(៣)​ត្រូវ​ត្រង់ ដើម​ក្រ​កោះ​ជា​ស្តេច មាន​ទំនាយ​ថា មនុស្ស​ផង​ទាំងឡាយ និង​មាន​កល្លិយុគ​។

​    ​កេណ្ឌ​ព្រះអាទិត្យ៖ ឆ្នាំនេះ​យានជំនិះ​របស់​ព្រះអាទិត្យ​គឺ​សត្វ​ដំរី ទំនាយ​ថា​ភ្លើង​កាច​សាហាវ​ស្រុក​នាម​នាគ ធ្វើ​យុទ្ធ​សង្គ្រាម និង​នាម​គ្រុឌ​និង​នាម​កណ្តុរ​។

​    ​*ទំនាយ​តាម​ថ្ងៃ​មហាសង្ក្រាន្ត  

​    ​ថ្ងៃ​ចូលឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​ពុធ ទំនាយ​ថា៖ ឆ្នាំ​នោះ​ព្រះមហាក្សត្រ​នឹង​បាន​ភស្តុភារ​បណ្តា​ការ​មកពី​ប្រទេស​ផ្សេងៗ ប៉ុន្តែ​នឹង​ចាញ់កូន​ខ្ចី កូនតូច​។ មនុស្ស​នឹង​ស្លាប់​ព្រោះ​ជម្ងឺច្រើន ឱ្យ​ក្រែង​សត្វពាហណៈ​គោ ក្របី និង​បាវបម្រើ​។

​    ​ទំនាយ​ថ្ងៃ​វ័ន​បត៖ ថ្ងៃ​កណ្តាល​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​(២​ថ្ងៃ​) ទំនាយ​ថា ៖ ឆ្នាំ​នោះ​កូនឈើ​នឹង​ថ្ងៃ ម្ទេស​នឹងមាន​តម្លៃ សត្វ​ត្មាត ក្អែក​ស្លាប់​ដោយ​ជម្ងឺ​អាសន្នរោគសត្វព្រៃ​ទាំងឡាយ​នឹង​វិនាស អន្តរាយ​ទៅដោយ​ប្រការ​ផ្សេងៗ រាជត្រកូល​ទាំងឡាយ​នឹង​ក្តៅក្រហាយ​ចិត្តច្រើន​អនេក តែ​ឯ​ស្ត្រី​មេម៉ាយ​នឹងមាន​លាភ​។

​    ​ទំនាយ​ថ្ងៃ​ឡើងស័ក៖ ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃ សៅរ៍ ទំនាយ​ថា ៖ ឆ្នាំ​នោះ​ពពួក​ទាហាន​ក្លាហាន ទាំងឡាយ​ប្រកបដោយ​សេចក្តីសុខ និង​មាន​វិជ្ជាការ​ផ្សេងៗ ទោះបីធ្វើ​យុទ្ធ​សង្គ្រាម និង​ប​ច្ចា​មិត្រ​គ្រប់​ទី​ស​ទី នឹងមាន​ជ័យ​ជ​ន្នះ​គ្រប់ពេលវេលា​។ ទឹកធំ​តែមាន​កើត​ចោរ​ឃ្មួយ​ច្រើន​។

​    *​ការកំណត់​ប្រក្រតិទិន

​    ​ឆ្នាំនេះ​ជា​ឆ្នាំ ប្រក្រតី​មាស អធិកវារៈ អធិក​សុទិន​។ ខែចន្ទគតិ​ចំនួន​១២​ខែ​ថ្ងៃ​ក្នុង​ឆ្នាំ​ចន្ទគតិ មាន​ចំនួន​៣៥៥​ថ្ងៃ​ដោយ​ខែជេស្ឋ​មាន​ចំនួន ៣០​ថ្ងៃ​លើសពី​ធម្មតា​មួយថ្ងៃដែលជា​ទូទៅ​ខែជេស្ឋ​មានតែ​២៩​ថ្ងៃ​ប៉ុណ្ណោះ​។ ថ្ងៃ​ក្នុង​ឆ្នាំ​សុរិយគតិ​មាន​ចំនួន​៣៦៦​ថ្ងៃ​។ ខែកុម្ភៈ ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​២៩​ថ្ងៃ​។​

​    ​ចូល​វស្សា​នៅ​ថ្ងៃ​ពុធ​១​រោច ខែអាសាឍ​ត្រូវ​នឹង​ថ្ងៃទី​២០ ខែកក្កដា គ​.​ស ២០១៦ ជា​វារៈ​ចូឡា​ធិ​ក បាន​ឫក្ស​២១ តិថី​១៥ ជា​កាល​វស្សាន រដូវ​ត្រូវ​តាម​គន្លង​ប្រពៃណី​ពីបុរាណ​ដែលមាន​ព្រះអាទិត្យ ព្រះ​ចន្ទ​ចរ​ជា​ប្រធាន​ត្រឹមត្រូវ​តាម​ចក្ររាសី​ឱ្យ​បានដឹង​កំណត់​ទ្វារ​ទស​មាស ទើប​ធ្វើការ​សារពើ បានសម្រេច​នូវ​សិរី​សួស្តី ជ័យ​មង្គល​បរិបូណ៌​ហោង​។

​    ​*លោកអ្នក​កើត​ឆ្នាំវក

​    ​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខ នឹងមាន​មកដល់​លោកអ្នក​ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី នឹង​បាន ស​ម្រ​ច​ជា​ដរាប មិត្ត​ភ័​ក្រ​ឬ​នាយ ចៅហ្វាយនាយ​ជាធំ​ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀប​ខ្លួន​ជានិច្ច គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ និន្ទា​ឱ្យ​អ្នក​ឯនោះ​ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ បែបនេះ​បាន​ឈ្មោះថា​ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រីភាព​។​

​    ​បើជា​មនុស្ស​ស្រី​ទំនាយ​ថា៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជតារាសី​របស់​អ្នក​ពុំប្រសើ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់​លោកអ្នក​តោង​កែកុន ប្រើ​សេចក្តី​ពិនិត្យ​ពិ​ច្ឆ័​យ​ឱ្យបានល្អិតល្អន់​បន្តិច សូម្បីតែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណា ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឱ្យសោះ​ពុំនោះ​នឹង​បណ្តាលហេតុ​ពីក្នុង​ក្រុមគ្រួសារ​មាន​ភ័យព្រួយ​ឈឺ​ថ្កាត់ ឬក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ក្នុង​លំនៅដ្ឋាន​។​

​    ​ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្តី​ស្និទ្ធស្នាល​របស់​អ្នក និង​ផ្តល់​ផល​ជា​អាសារ​រ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយប្រើ​សេចក្តី​ឆ្លៀ​ស​ឆ្លាត និង​សេចក្តី​អង់​អាចឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស់ចាក​ផុតពី​វិបត្តិ​ទាំងអស់នេះ​ទៅ​ខ្លះៗ​៕ (​រូបភាព​អគ្គនាយកដ្ឋាន​ទ​ទក​)​

adverise with khmeread

មតិយោបល់