អ្នកវិទ្យាសាស្ត្រ២៣៩នាក់ប្រាប់ទៅអង្គការ WHO ឱ្យកែសេចក្ដីណែនាំដល់ពិភពលោកថា កូវីដ១៩អាចអណ្តែតក្នុងខ្យល់បានយូរ

អង្គការសុខភាពពិភពលោកកំពុងពិនិត្យមើលរបាយការណ៍មួយ ដោយជំរុញឱ្យអង្គការនេះធ្វើបច្ចុប្បន្នភាពនូវសេចក្តីណែនាំអំពីវីរុសកូរ៉ូណា បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ២០០ នាក់នៅក្នុងលិខិតមួយទៅកាន់ទីភ្នាក់ងារសុខាភិបាលមួយនេះ បានបង្ហាញភស្តុតាងថា វីរុសនេះអាចរាលដាលនៅក្នុងភាគតូចៗក្នុងខ្យល់។ នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី៦ កក្កដា។

WHO និយាយថាវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺកូវីដ១៩ ឆ្លងជាចម្បងតាមរយៈដំណក់ទឹកតូចៗដែលចេញពីច្រមុះនិងមាត់របស់មនុស្ស រួចធ្លាក់ទៅលើដីយ៉ាងលឿន។

ប៉ុន្តែនៅក្នុងលិខិតចំហមួយទៅកាន់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុង Geneva ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី៦កក្កដានៅក្នុងទស្សនាវដ្តី Clinical Infectious Diseases អ្នកវិទ្យាសាស្ត្រចំនួន ២៣៩ នាក់នៅក្នុងប្រទេសចំនួន ៣២ បានបង្ហាញភស្តុតាងថា ភាគល្អិតរបស់វីរុសដែលអណ្តែតអាចឆ្លងដល់មនុស្សដែលដកដង្ហើមស្រូបវាចូល។

ដោយសារភាគល្អិតតូចៗទាំងនោះអាចអណ្តែតវិលវល់ក្នុងខ្យល់បានយូរ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងជំរុញឱ្យអង្គការសុខភាពពិភពលោកធ្វើបច្ចុប្បន្នភាពការណែនាំរបស់ខ្លួន។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោក Tarik Jasarevic បាននិយាយតាមអ៊ីមែលមួយថា "យើងដឹងអំពីអត្ថបទនេះហើយ និងកំពុងពិនិត្យមើលខ្លឹមសាររបស់វាជាមួយអ្នកជំនាញបច្ចេកទេសរបស់យើង"៕ 

adverise with khmeread