ប៉ូលិសក្រុងតាខ្មៅឃាត់បុរសខ្មែរម្នាក់សមគំនិតលួចនិងជនបរទេស២នាក់គេចខ្លួន

កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនពីបទសមគំនិតអំពើលួចម៉ូតូ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១២ និង៤៨នាទី នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ឹម ស៊ន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរមាសឈ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបររកម្មករសំណង់ (គាត់មិនបានដាក់ពាក្យប្តឹងទៅលើជនសង្ស័យទី១នោះទេ ព្រោះត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយបានយកម៉ូតូឱ្យជនរងគ្រោះវិញ)។

ចំណែកជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះ យឿន ភារុំ ភេទប្រុស អាយុជាង៣៦ឆ្នាំ នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរជាងទឹកភ្លើង (ឃាត់ខ្លួន), ២-ឈ្មោះ គឺគឺ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន (គេចខ្លួន) និង៣-ឈ្មោះ ង្វៀង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិយួន (គេចខ្លួន)។

វត្ថុតាងចាប់យក ជិះម៉ូតូ១គ្រឿងម៉ាក Honda c125 ស៊េរី ២០១៧ ពណ៌ខ្មៅ ផ្លាកលេខ ព្រៃវែង1L-9684(ម៉ូតូជារបស់ជនរងគ្រោះហើយត្រូវជនសង្ស័យទី១យកមកប្រគល់ឱ្យវិញ) និងម៉ូតូ១គ្រឿងម៉ាក Honda scoopy ពណ៌ស ស៊េរី២០១៩ ផ្លាកលេខកណ្តាល 1AC-5885 (ម៉ូតូជនសង្ស័យ)។

ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើជនសង្ស័យទី៣ បានជិះម៉ូតូខាងលើមករកជនសង្ស័យទី១ ដោយបាននិយាយប្រាប់ឱ្យជនសង្ស័យទី១ជួលលក់ម៉ូតូឱ្យគាត់ផង ដោយម៉ូតូគាត់មានកាតគ្រីត្រឹមត្រូវ ព្រោះគាត់ជាជនអន្តោប្រវេសន៍ពិបាករកម៉ូយលក់ណាស់។

បន្ទាប់មកអ្នកទាំងពីរក៏បានយកម៉ូតូនោះទៅលក់បានលុយ១២០០ដុល្លារ, រួចចែកគ្នាបានម្នាក់ ៦០០ ដុល្លារហើយនាំទៅផ្ទះរៀងៗខ្លួនអស់ទៅ។ លុះមកដល់ថ្ងៃទី០៦ កក្កដា ២០២០ នៅពេលឆែកកាម៉េរ៉ាសុវត្ថិភាពទើបឃើញជនសង្ស័យទី១ និងទី២ អង្គុយផឹកកាហ្វេជាមួយគ្នា ទើបបានប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យទី១ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋានក្រុងតាខ្មៅចាត់ការតាមនីតិវិធីតែម្តង។

យោងតាមចម្លើយរបស់ជនសង្ស័យទី១បាននិយាយថា គាត់មិនបានលួចម៉ូតូរបស់ជនរងគ្រោះនោះទេ គឺជនសង្ស័យទី៣ជាអ្នកយកម៉ូតូនោះមកឱ្យគាត់ជួយលក់ ហើយម៉ូតូមានកាតគ្រីត្រឹមត្រូវ ម៉្យាងទៀតគាត់មិនដឹងថាម៉ូតូនោះជាម៉ូតូរបស់បងប្អូនជីដូនមួយរបស់គាត់នោះទេ៕


 

adverise with khmeread