ឆ្លងចរន្តអគ្គិសនីឆេះទ្រព្យសម្បត្តិមួយចំនួនរបស់ពលរដ្ឋនៅខណ្ឌ៧មករា

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី៦កក្កដាឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៤៤អឺ០ ផ្លូវលេខ១០៧  ក្រុម២១ភូមិ៤ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា បណ្តាលឱ្យឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួន។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះលី សានភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបរលក់សំណាញ់អង្រឹង។ គ្រោះអគ្គិភ័យនេះបានបណ្ដាលឱ្យឆេះសំណាញ់អង្រឹងមួយចំនួន ហើយមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ភ្លាមៗនោះប៉ូលិសបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន២ គ្រឿងជួយអន្តរាគមន៍ ហើយប្រើប្រាស់ទឹកអស់មួយគ្រឿងស្មើនឹងមួយម៉ែត្រគូប ហើយមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃដដែល៕

adverise with khmeread