មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល នាំយកអំណោយប្រគល់ជូនពលរដ្ឋរងគ្រោះដោយគ្រោះអគ្គីភ័យ

ក្រចេះ ៖ មានករណីអគ្គីភ័យកើតឡើងនៅចំណុចភូមិរហារិ៍ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ នៅវេលាម៉ោងម៉ោង៣ និង៤៥ នាទីទៀបភ្លឺថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បណ្តាលឱ្យឆេះផ្ទះអស់មួយខ្នងទាំងស្រុង តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ។

មន្ត្រីអាវុធហត្ថនិយាយថា ម្ចាស់ផ្ទះឈ្មោះ ស៊ុ សារឿន ភេទស្រី អាយុ៤៥ឆ្នាំ ផ្ទះដែលឆេះ ទាំងស្រុង មានទំហំ ៨គុណនឹង១២ ម៉ែត្រគិតជាទឹកប្រាក់អស់ប្រហែលចំនួន៣៥០០០ដុល្លារ។ 

មន្ត្រីដដែលបន្តថា នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃដដែល លោកវរសេនីយ៍ត្រី លន់ ប៊ុនថុល មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាននាំយកអំណោយមួយចំនួនជូនជនរងគ្រោះដើម្បីសម្រាលការលំបាករួមមាន អង្ករចំនួន ៥ បេ, ប្រាក់ ៥០ម៉ឺនរៀល, ទឹកផ្លែឈើ ៤យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី២កេះ, ត្រីខ ២កេស ដែលរងគ្រោះដោយអគ្គីភ័យខាងលើ៕

adverise with khmeread