adverise with khmeread 3f190487 a9fa 4c2e 8763 f65d7c344fd1

ឆែក​រកឃើញ​ថ្នាំញៀន​ប៉ូលិស​វ៉ៃខ្នោះ​ព្រឹប​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​ប៉​លិ​ស​ឃាត់ខ្លួន​ក្រោយពី​ឆែកឆេ​រកឃើញ​មាន​ថ្នាំញៀន​១​កញ្ចប់​តូច​នៅក្នុង​ខ្លួន​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី ៣១ ខែ​មិនា​ឆ្នាំ ២០១៦ ត្រង់ចំណុច​ភូមិ​បា​យ៉ាប ផ្លូវ​១០០៣ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ​បុ​ត បញ្ញា អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ម្ដុំ​ផ្សារ​ទួលគោក សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ស្រុកកំណើត ភូមិ​តាក​យ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម និង​២-​ឈ្មោះ ឆន តុង​ហាក់ អាយុ​២៣​ឆ្នាំ មុខរប​រួស​ជុល​រថយន្ត ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្រុកកំណើត​ជាមួយ​អ្នក​ខាងលើ អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​យ​ពណ៌​ទឹកក្រូច​គ្មាន​ស្លាក​លេខ។​

     តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បាន​ជិះ​ល្បាត​ធម្មតា​លុះ​មកដល់​ចំណុចកើតហេតុ​ប្រទះ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក៏បាន​ឃាត់​ហើយ​ធ្វើការ​ឆែកឆេរ​បាន​ប្រទះឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច​នៅក្នុង​កាបូប​លុយ​ជនសង្ស័យ​ដែល​ជិះ​ពីក្រោយ​។​

     តាម​សម្ដី​របស់​សង្ស័យ​បាន​ឆ្លើយថា​ថ្នាំញៀន​នៅ​ក្នង​ខ្លួន​របស់គេ​គឺ​បាន​ពី​មិត្តភក្ដិ​របស់គេ​ឲ្យ​នោះទេ ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះស្រាយ​តាម​នីតិ​វិ​៕

 

adverise with khmeread

មតិយោបល់