កូនភ្លោះខ្លួនជាប់គ្នាអាយុវែងជាងគេលើលោក ទទួលមរណភាពជាមួយគ្នានៅថ្ងៃតែមួយ

កូនភ្លោះខ្លួនជាប់គ្នាមានអាយុច្រើនជាងគេបំផុត លោក Ronnie និង Donnie Gaylon ដែលស្ថិតនៅក្នុងវ័យ ៦៨ឆ្នាំ បានស្លាប់កាលពីថ្ងៃទី៤កក្កដា នៅក្នុងផ្ទះនៅស្រុកកំណើតរបស់ខ្លួននៃទីក្រុង Dayton រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក។

លោក Ronnie និង Donnie Gaylon មានដងខ្លួនជាប់គ្នាចាប់តាំងពីពួកគេបានកើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥១ ជាកូនរបស់លោក​ Eileen និងលោកស្រី Wesley Gaylon ដែលមិនរំពឹងនឹងមានកូនភ្លោះ ដោយលើសពីនោះបែរជាទទួលបានកូនភ្លោះខ្លួនជាប់គ្នាថែមទៀត។

ពួកគេកើតមកក្នុងសុខភាពល្អ មានទម្ងន់ ៥គីឡូបីខាំ ប៉ុន្តែពួកគេត្រូវបានចំណាយពេលពីរឆ្នាំដំបូងនៃជីវិតរបស់ពួកគេនៅក្នុងមន្ទីរពេទ្យ ខណៈដែលគ្រូពេទ្យព្យាយាមស្វែងរកវិធីដើម្បីបំបែកពួកគេដោយមានសុវត្ថិភាព។ ពេលឪពុកម្តាយរបស់ពួកគេត្រូវបានពេទ្យប្រាប់ថា គ្មានការធានាថាក្មេងប្រុសទាំងពីរអាចរស់រានមានជីវិតបន្ទាប់ពីវះកាត់បាន លោក​ Eileen និងលោកស្រី Wesley Gaylon បានបដិសេធការវះកាត់បំបែកកូនប្រុសទាំងពីររបស់ពួកគេ។

អស់រយៈពេល ៦៨ឆ្នាំ បងប្អូនប្រុសទាំងពីរបានរស់នៅទល់គ្នា ដោយមានឆ្អឹងទ្រនុងទ្រូងជាប់គ្នារហូតដល់ក្រលៀន​ ជាមួយនឹងសរីរាងរំលាយអាហាររួមគ្នា។ ពួកគេទាំងពីរកើតមកមានបេះដូង និងក្រពះដាច់ដោយឡែក ហើយមានដៃនិងជើងផ្ទាល់ខ្លួន៕ ប្រភព៖ Daily Mail 


 

adverise with khmeread