Davis Alabaបានប្រាប់ក្លឹប Bayern Munich ថា ខ្លួនមានសេរីភាពក្នុងការសម្រេចចិត្ត

        កីឡាករDavid Alabaបាននិយាយថា ខ្លួនមាន​សេរីភាព​ក្នុងការ​សម្រេចចិត្ត​ថា តើ​ចង់​ផ្ទេរមក​លេងនៅ​ក្របខណ្ឌ​ EPL ឬយ៉ាងណានៅ​រដូវក្តៅនេះ។

        ប៉ុន្តែគ្រូបង្វឹកលោកHansi Flick នៅ​មាន​សង្ឃឹមថា កីឡាករ​ស្នូលនៃប្រព័ន្ធការពាររបស់​​ក្រុម Bayern Munichរូបនេះនឹង​ចុះកិច្ច​ព្រមព្រៀង​​លេងរយៈ​ពេល​វែង​ជាមួយ​ពហុកីឡាដ្ឋាន Allianz Arena ។

        កីឡាករវ័យ​២៨​ឆ្នាំរូបនេះ​គឺជា​ខ្សែការពារឆ្នើម​ ចាប់តាំងពី​ការមក​ដល់​របស់​គ្រូបង្វឹកលោក Flick ជាមួយ​នឹងក្រុម​ជើង​ឯក​នៅ​ក្របខណ្ឌបាល់ទាត់​អាល្លឺម៉ង់​នេះ។

        លោក Flick បានកែប្រែ​ Alaba​ ទៅជា​ខ្សែការពារ​សំខាន់​មួយរូប​ ជា​តំណែងមួយ​ដែល​កន្លងមក​កីឡាករ​រូបនេះធ្លាប់ធ្វើបាន​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola និង​បាន​ផ្តល់​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ដឹកនាំ​នៅតំបន់​ការ​ពារ៕

 

adverise with khmeread