Jack Grealishបានឆ្លើយតបនឹងការរិះគន់របស់អ្នកវិភាគបាល់ទាត់ Graeme Souness

        កីឡាករ Jack Grealishបាន​ឆ្លើយ​តប​នឹង​ការ​រិះគន់របស់​អ្នក​វិភាគបាល់ទាត់នៅ​ទូរទស្សន៍ Sky Sports ​លោក Graeme Sounessបន្ទាប់ពី​អ្នក​វិភាគរូបនេះអះអាងថា លោក​មិន​ទាន់​ពេញ​ចិត្ត​នឹង​ទម្រង់លេង​របស់ខ្សែបម្រើ​រូបនេះ​។

        ប្រធាន​ក្រុម Aston Villa រូបនេះ​បាន​បង្ហាញមុខ​ អំឡុង​ពេល​ប្រកួត​ចាញ់​ក្រុម Liverpool ២-០នៅពហុកីឡាដ្ឋាន Anfieldកាល​ពីថ្ងៃអាទិត្យ​ ស្របពេលដែល​លោក Graeme ជាអ្នក​ធ្វើ​អត្ថាធិប្បាយ​។

        អ្នកវិភាគរូបនេះបាន​និយាយអំពី Jack មុន​ការ​ប្រកួតថា “​កាល​ខ្ញុំនៅ​លេង ខ្ញុំមិនចង់​ក្លាយ​ជា​កីឡាករ​ដែលមានកំហុស​ច្រើន​នៅ​ក្របខណ្ឌ EPL ​នោះទេ ។ មាន​ន័យថា ខ្ញុំរក្សាបាល់យូរពេក បណ្តើរ​បាល់ច្រើន​ពេក​នៅពេល​មិន​គួរ​ធ្វើ​”។

        លោក​ Graeme បន្តថា “​ច្បាស់​ណាស់។ Jack មាន​សមត្ថភាព​ ប៉ុន្តែ​ខ្ញុំមិន​ទាន់​ពេញ​ចិត្ត​នឹង​ទម្រង់លេងនេះនៅឡើយ​ទេ”។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​លេចធ្លោរបស់ក្លឹប Aston Villa ​នៅក្នុងលីកនៅរដូវកាល​នេះដែល​ប្រឈម​នឹង​ការ​កាត់ចេញ៕

adverise with khmeread