adverise with khmeread 2e23e7f8 280e 41fc 83e1 b4b38cd1917a

ថ្លើមធំ​គំរាម​បាញ់​សមត្ថកិច្ច​ជាប់​ខ្នោះ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ឃើញ​សមត្ថកិច្ច ដាក់​គោលដៅ​ឆែក​អាវុធ និង​ជាតិ​អាកុល ជិះ​ម៉ូតូ​គេច ធ្វើ​ឲ្យ​មានការ​សង្ស័យ កម្លាំង​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញចាប់​មក​បាន​ហើយ​ជន​២​នាក់​ក្នុងចំ ណោម​៤​នាក់​បាន ស្រែក​គំរាម​យក​កាំភ្លើង​បាញ់​សមត្ថកិច្ច​ទាំង​ខ្លួន​មិនមាន​អ្វី សោះឡើយ​។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១​ និង​៣០​នាទី​យប់ ថ្ងៃទី៣១ ខែមីនា ២០១៦ នៅ​ចំណុច​មុខ​វត្ត​ទួល​សុភា​ឃួន ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ទី​១ -​ឈ្មោះ អ៊ួ​ន ចាន់​រិ​ទ្ធ​អាយុ ២៦​ឆ្នាំ មុខរបរ​បពេទ្យ ស្នាក់នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ​ ,ទី​២ -ឈ្មោះ សេង រតនា អាយុ​២៥​មុខរបរ​លក់​ទូរស័ព្ទ ស្នាក់នៅ​ភូមិ​ជាមួយគ្នា ,​ជន​ទី​៣ - ឈ្មោះ សេង ភា​រ៉ា អាយុ ១៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ភូមិ​ជាមួយគ្នា និង​ជន​ទី​៤ -​ឈ្មោះ ហេង សុខ​ហ៊ា អាយុ ២០​ឆ្នាំ មុខរបរ​រៀន​ពេទ្យធ្មេញស្នាក់នៅ​ភូមិ​ជាមួយគ្នា។​

     ប្រភព​ដដែល​បាន​បន្តថា ដំបូង​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ បានដាក់​គោលដៅ​ឆែក​អាវុធជាតិផ្ទុះ​និង​ជាតិ​ស្រវឹង​នៅមុខ​វត្ត​ទួល​សុភា​ឃួន។ ខណៈ​ដល់​ម៉ោង​កើតហេតុ​ក៏មាន​ជន​ស៊ីវិល​៤​នាក់​ជិះ​ម៉ូតូ​គ្រឿង ម៉ាក​ស្កុប​ពី​១​គ្រឿង​ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​1CF-9525 និង​១​គ្រឿង​ទៀយ​ម៉ាក ហុងដារ​សេ​១១០ ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BR-6677 មាន​គ្នា​៤​នាក់។​

     ពេល​ជិត​មកដល់ ជន​ទាំង​៤​នាក់​បាន​បត់​ម៉ូតូ​ត្រឡប់ក្រោយ ឃើញ​ដូច្នេះ សមត្ថកិច្ច​មានការ​សង្ស័យ​បានចេញ​ម៉ូតូ​ដេញតាម​ចាប់បាន ចម្ងាយ​ពី​គោលដៅជាង​២០០​ម៉ែត្រ។​ ក្រោយពេល​កម្លាំង​ឃាត់​បាន​ហើយ​បាន ជន​២​នាក់​ក្នុងចំណោម​៤​នាក់​នោះ បាន​ស្រែកជេរ និង​គំរាម​យក​កាំភ្លើង​បាញ់សម្លាប់​មកលើ​សមត្ថ​កិច្ច​ទៅវិញ។​

      ដោយសារ​ពាក្យ​គំរាម​នេះ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នោះមក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ដើម្បី​យកមក​ធ្វើ​ការអប់រំ ធ្វើ​កិច្ចសន្យា និង​ឲ្យ​សាច់ញាតិ​មក​ធានា​ទទួល យក​ទៅផ្ទះ​វិញ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់