ប្រធានាធិបតីប្រេស៊ីលកើតកូវីដ១៩

ប្រធានាធិបតីប្រេស៊ីលលោក ជែរ បូលសូណារ៉ូ បានធ្វើតេស្តវេជ្ជមានវីរុសកូវីត១៩។ នេះបើយោងតាមការប្រកាសដោយលោក បូលសូណារ៉ូ ផ្ទាល់ទៅកាន់ទូរទស្សន៍ Brazilian TV កាលពីថ្ងៃអង្គារម្សិលមិញ។

លោក បូលសូណារ៉ូ បាននិយាយដោយសំដៅទៅលើការធ្វើតេស្តកូវីដ១៩ ដែលគាត់បានធ្វើតេស្តរកនៅថ្ងៃចន្ទថា "គ្រប់គ្នាដឹងថា វានឹងរាលដាល់ទៅដល់ចំនួនប្រជាជនមួយផ្នែកណាមួយ មិនយូរមិនឆាប់នោះឡើយ។ វាវិជ្ជមានសម្រាប់ខ្ញុំ"។

កាលពីព្រឹកថ្ងៃអង្គារការិយាល័យសារព័ត៌មានរបស់លោក បូលសូណារ៉ូ បានប្រាប់ភ្នាក់ងារទូរទស្សន៍ CNN Brasil ថា លោកប្រធានាធិបតីកំពុងត្រូវបានគេព្យាបាលដោយប្រើថ្នាំ Hydroxychloroquine និង Azithromycin នៅពេលដែលគាត់រង់ចាំលទ្ធផលនៃការធ្វើតេស្តកូវីដ១៩ លើកទី៤ របស់គាត់ក្នុងរយៈពេលបួនខែ៕ ប្រភព៖ CNN

adverise with khmeread