កូរ៉េខាងជើងថា "គ្មានបំណង" ជួបអាមេរិកម្តងទៀតទេ

ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារម្សិលមិញបានបង្កើនជំហររបស់ខ្លួនទ្វេដងថា ខ្លួនគ្មានចេតនាជួបជាមួយសហរដ្ឋអាមេរិកម្តងទៀតទេ និងបានរិះគន់ "ការជ្រៀតជ្រែក" របស់កូរ៉េខាងត្បូងនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរបបក្រុងវ៉ាស៊ីនតោន។

លោក Kwon Jong Gun អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនៅក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា​ "និយាយបញ្ជាក់ច្បាស់ម្តងទៀត យើងមិនមានចេតនាចង់អង្គុយទល់មុខគ្នាជាមួយសហរដ្ឋអាមេរិកទេ" ដោយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េដែលគ្រប់គ្រងដោយរដ្ឋ (KCNA)។

សេចក្តីថ្លែងការណ៍របស់លោក Kwon បានធ្វើឡើងនៅថ្ងៃដដែល ដែលអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Stephen Stephengun ទីប្រឹក្សាក្រុងវ៉ាស៊ីនតោនជំនាញកិច្ចការកូរ៉េខាងជើង បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។

មន្ត្រីកូរ៉េខាងជើងក៏បាននិយាយចម្អកផងដែរដល់កិច្ចប្រឹងប្រែងបន្តរបស់កូរ៉េខាងត្បូង ដើម្បីសម្របសម្រួលការចូលរួមដទៃទៀតរវាងក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បាននិយាយថា លោកនឹងជំរុញឱ្យមានកិច្ចប្រជុំមួយផ្សេងទៀតរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាចូលមកដល់។ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានបញ្ជាក់ជាថ្មីកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលនៅតែគាំទ្រដល់កិច្ចប្រឹងប្រែងសម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងមួយផ្សេងទៀត៕

adverise with khmeread