ក្រុមហ៊ុន Samsung ថាប្រាក់ចំណេញរបស់ខ្លួនកើនឡើង ២៣ ភាគរយ

Samsung ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោក បានព្យាករណ៍ប្រាក់ចំណេញរបស់ខ្លួនកើនឡើងច្រើនជាង ២០ភាគរយកាលពីត្រីមាសមុន ដោយបង្ហាញថា ក្រុមហ៊ុនអាចទប់ទល់ជាប់នឹងការធ្លាក់ចុះចំណូលដោយសារជំងឺរាតត្បាតកូរ៉ូណា។

ក្រុមហ៊ុនកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនរំពឹងថានឹងទទួលបានប្រាក់ចំណេញប្រតិបត្តិការប្រហែល ៨,១ លានលានវ៉ុន (៦,៨ ពាន់លានដុល្លារ) សម្រាប់រយៈពេល ៣ ខែដែលបានបញ្ចប់នៅក្នុងខែមិថុនា។ ចំនួននេះកើនឡើងជិត ២៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

ក្រុមហ៊ុន Samsung បាននិយាយថាខ្លួនរំពឹងថាការលក់នឹងធ្លាក់ចុះប្រហែល ៧ ភាគរយស្មើនឹង ៥២ លានលានវ៉ុន (៤៣,៦ ពាន់លានដុល្លារ) ។ ការវិភាគ ដែលស្ទង់មតិដោយក្រុមហ៊ុន Refinitiv បានព្យាករណ៍ថា នឹងលក់បានចំនួន ៥១,៤ លានលានវ៉ុន (ស្មើនឹង ៤៣ ពាន់លានដុល្លារ) ។

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Samsung បានកើនឡើង ១,៥ ភាគរយនៅទីក្រុងសេអ៊ូល ប៉ុន្តែក្រោយមកបានធ្លាក់ចុះវិញ។ ភាគហ៊ុនបានបញ្ចប់នៅថ្ងៃនោះធ្លាក់ចុះ ២,៩% ។ សន្ទស្សន៍ក្រុមហ៊ុន Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ១% ៕ ប្រភព៖ CNN

adverise with khmeread