ជប៉ុនមានរូបមន្តពិសេសមួយជួយថែទាំសុខភាពទាហាននាសម័យសង្គ្រាមលោកលើកទីពីរ និងបន្តអនុវត្តដល់បច្ចុប្បន្ន

តើអ្នកដឹងទេថា ប្រជាជនជប៉ុនមានទម្លាប់ផឹកទឹកភ្លាមៗ បន្ទាប់ពីងើបពីគេង?

វាជាប្រពៃណីបុរាណជប៉ុនមួយសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ដែលពេញនិយមខ្លាំងក្នុងសម័យសង្គ្រាមលោកលើកទី២ បន្ទាប់ពីត្រូវបានចុះផ្សាយនៅក្នុងកាសែតជប៉ុន។ អត្ថប្រយោជន៍នៃការផឹកទឹកពោះទទេភ្លាមៗ បន្ទាប់ពីងើបពីគេង ត្រូវបានគាំទ្រដោយការសិក្សាជាច្រើន។ វាគឺជាវិធីសាស្ដ្រព្យាបាល ដែលផ្ដល់នូវលទ្ធផលល្អក្នុងការប្រឆាំងនឹងជំងឺ។

ការផឹកទឹកពេលទើបងើបពីគេងអាចព្យាបាលអ្នកនូវជំងឺដូចជា ឈឺក្បាល ឈឺទ្រូង ប្រព័ន្ធបេះដូង ចង្វាក់បេះដូង ស្កន់ជាន់ កម្ចាត់ខ្លាញ់ក្នុងឈាម រលាកទងសួត ជំងឺហឺត ជំងឺរបេង ជំងឺតម្រងនោម បំពង់បង្ហូរទឹកនោម ចង់ក្អួត ជំងឺរលាកក្រពះ ជំងឺរលាកច្រមុះ ជំងឺទឹកនោមផ្អែម ទល់លាមក រាល់ជំងឺភ្នែក ជំងឺស្បូន ការមករដូវ ជំងឺត្រចៀក ច្រមុះ និងបំពង់ក។

ខាងក្រោមនេះគឺជារបៀបដែលគេព្យាបាល៖
នៅពេលអ្នកងើបពីគេងភ្លាមៗ មុននឹងដុសធ្មេញ ពិសាទឹកឱ្យបានបួនកែវ (ក្នុងមួយកែវចំណុះ ២០០ មិល្លីលីត្រ)។ បន្ទាប់មកដុសធ្មេញ ប៉ុន្ដែមិនត្រូវបរិភោគ ឬផឹកអ្វីផ្សេងបន្ទាប់ពី ៤៥នាទី។ បន្ទាប់ពីនោះ អ្នកអាចបរិភោគឬក៏ផឹកអ្វីតាមចិត្តបានហើយ។ ប៉ុន្ដែបន្ទាប់ពីបរិភោគអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាចរួច មិនត្រូវផឹកអ្វីទាំងអស់រយៈពេល ២ម៉ោង។

អ្នកដែលចាស់និងឈឺហើយមិនអាចផឹកទឹក ៤ កែវពេលពោះទទេអាចចាប់ផ្តើមដោយទឹកផឹកតាមដែលអាចធ្វើទៅបាន ហើយបន្ទាប់មកក្នុងមួយថ្ងៃបង្កើនបរិមាណរហូតដល់ពួកគេឈានដល់ ៤ កែវទឹកដែលតម្រូវតាមរូបមន្ត។ វិធីសាស្រ្តនេះនឹងជួយព្យាបាលជំងឺជាច្រើន ហើយធ្វើឱ្យមនុស្សមានសុខភាពល្អ និងរីករាយជាមួយនឹងថាមពលថ្មី ដែលទទួលបានពីការព្យាបាលដោយការផឹកទឹក។

អនុវត្តវិធីនេះមានថាមពលក្នុងការជាសម្រាលយ៉ាងខ្លាំងចំពោះជំងឺលើសឈាមក្នុងរយៈពេល ៣០ ថ្ងៃ ជំងឺរលាកក្រពះក្នុងរយៈពេល ១០ ថ្ងៃ ទឹកនោមផ្អែមក្នុងរយៈពេល ៣០ ថ្ងៃ ទល់លាមកក្នុងរយៈពេល ១០ថ្ងៃ ហើយនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា មានថាមពលនិងធ្វើឱ្យមុខងាររាងកាយទាំងមូលប្រសើរឡើងខ្លាំង៕

adverise with khmeread

អ្នកនឹងចូលចិត្ត