adverise with khmeread B a p

ក្រុម​ចម្រៀង B.A.P ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៣ លើ​តារាង Oricon Chart

​    ​ចំណាត់ថ្នាក់ Oricon Chart ថ្មី​បាន​បង្ហាញថា ក្រុម​ចម្រៀង​កូរ៉េ B.A.P បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ ជាមួយនឹង​អាល់​ប៊ុ​ម​ថ្មី​ជា​ភាសា​ជប៉ុន​ដែលមាន​ចំណងជើង​ថា “Best. Absolute. Perfect.” ។​

​    ​ក្រុម​ចម្រៀង​នេះ​បានចេញ​ផ្សាយ​អាល់​ប៊ុ​ម​ចម្រៀង​ជា​ភាសា​ជប៉ុន​ថ្មី​បំផុត​របស់ខ្លួន​កាលពី​ថ្ងៃទី​៣០​ខែមីនា ហើយ​ភ្លាមៗ​នោះបាន​ឡើងមក​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូលលើ​តារាង​ចាត់ថ្នាក់​បទ​ចម្រៀង Oricon Chart ។ ការវិវឌ្ឍ ដ៏​ឆាប់រហ័ស​នេះ​ឆ្លុះបញ្ចាំង​ពី​ប្រជាប្រិយភាព​របស់​ពួកគេ​នៅ​ប្រទេស​ជប៉ុន​។ ថ្មីៗ​នេះ ក្រុម​ចម្រៀង B.A.P បានទទួល​ពាន Hallyu Singer Award នៅ​កម្មវិធី “Korea Cable TV Awards 2016” ។​

​    ​បន្ទាប់ពី​កម្មវិធី​ឃោសនា​សម្រាប់​អាល់​ប៊ុ​ម​ជា​ភាសា​ជប៉ុន​របស់​ពួកគេ ក្រុម​ចម្រៀង​នេះ​នឹង​ចាប់ផ្តើម​ដំណើរ​សម្តែង​ជុំវិញ​ពិភពលោក​ដែលមាន​ឈ្មោះថា “B.A.P Live on Earth 2016 World Tour Awake!!” ។ ក្រុម​ចម្រៀង​នេះ​គ្រោង​នឹង​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​ចំនួន​២៤​ក្នុង​១៥​ប្រទេស​៕

adverise with khmeread

មតិយោបល់