ឡានទឹកជួយអន្តរាគមន៍ទាន់ពេល ករណីភ្លើងឆេះផ្ទះនៅស្ទឹងមានជ័យ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ​កើតឡើង​ កាលពីនៅវេលាម៉ោង១០ និង៤០ នាទីថ្ងៃអង្គារទី៧ ខែកក្កដា ឆ្នាំ២០២០​ តាមបណ្ដោយផ្លូវលេខ១៨២ ក្រុម ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ ហើយបានឡានទឹកជួយអន្តរាគមន៍បាញ់ទឹកទាន់ពេល។

សមត្ថកិច្ចនិយាយថា ម្ចាស់ឈ្មោះ វ៉ែន សុធី ភេទប្រុស អាយុ​ ៦០ឆ្នាំមុខរបរកាត់ដេរ, ប្តីមុខរបរ​ធ្វើការនៅកាសស៊ីណូ។ ប្រភេទសំណង់​ដែលឆេះ ថ្មបេតុងទំហំ ៨ម៉ែត្រគុណនឹង១៧ម៉ែត្រ ហើយ​ឆេះសម្ភារៈក្នុងបន្ទប់ឡៅតឿរួមមាន​ ក្រណាត់​និងសម្ភារៈមួយចំនួន​ និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយនិងគ្រោះថ្នាក់ដល់មនុស្សឡើយ។ មូលហេតុ​ ឆ្លងចរន្តអគ្គិសនី។

ភ្លាមនោះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់​ ២ឡាន​ ស្មើនឹង​ ១២ម៉ែត្រគូប ហើយពន្លត់ចប់​នៅវេលាម៉ោង​ ១១ និង១៦នាទីនាថៃ្ងខែឆាំ្នដដែល៕

adverise with khmeread