មានវិបត្តិក្នុងគ្រួសារស្រាយមិនចេញ ស្ត្រីម្នាក់បានបញ្ចប់ជីវិតដោយចងក

ភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារបានសម្រេចចិត្តធ្វើអត្តឃាតដោយចងក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខD១៨២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា សពឈ្មោះ នួន យ៉ៃ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់ នៅក្នុងបន្ទប់ជួលលេខD១៨២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សាច់ញាតិជិតខាង និងក្រុមគ្រួសារបានបំភ្លឺថា ស្ត្រីខាងលើពិតជាមានវិបត្តិក្នុងគ្រួសារប្រាកដមែន ហើយគាត់ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ។ 

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចចម្រុះថា សពខាងលើស្លាប់ដោយការចងកពិតប្រាកដមែន។ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់សពតាមប្រពៃណី៕ 


 

adverise with khmeread