ជប់លៀងនៅកណ្តាលក្រុង Melbourne ចំពេលកំពុងផ្ទុះកូរ៉ូណា ប៉ូលិសឆ្មក់បង្ក្រាបនិងផាកលៀនភ្នែក

ពិធីជប់លៀងខុសច្បាប់មួយរបស់ក្រុមហ៊ុន Airbnb ដែលធ្វើឡើងនៅជាយក្រុង Melbourne ត្រូវបានបំបែកដោយប៉ូលិស និងផាក ២៥.០០០ ដុល្លារ។

ទីក្រុង Melbourne នឹងត្រូវបិទរយៈពេល ៦ សប្តាហ៍ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធទី៨កក្កដាតទៅ ដោយរដ្ឋាភិបាលបានអង្វរប្រជាជនឱ្យធ្វើតាមច្បាប់ ប៉ុន្តែមនុស្សជាច្រើនមិនបានស្តាប់។

ស្នងការប៉ូលិស Shane Patton បាននិយាយកាលពីថ្ងៃពុធថា ប៉ូលិសត្រូវបានគេតេហៅទៅផ្ទះមួយកាលពីថ្ងៃអាទិត្យ ដែលពួកគេបានរកឃើញថាមានមនុស្ស ១៥ នាក់បានរំលោភលើការរឹតត្បិតដើម្បីការពារសុខភាព។

លោកបានប្រាប់អ្នកយកព័ត៌មានថា "យើងនៅតែមានអ្នកផ្សេងទៀត ដែលធ្វើសកម្មភាពឆោតល្ងង់អាត្មានិយម និងមិនចេះពិចារណា។ មនុស្ស ១៥ នាក់គិតថាមិនអីទេក្នុងការជួបជុំ និងជប់លៀង យើងបានចេញបង្ក្រាបរាល់ការរំលោភ ព្រោះពួកគេមិនព្រមអនុវត្តតាមច្បាប់" ។

រដ្ឋ Victoria បានកត់ត្រាករណីកូរ៉ូណាថ្មីចំនួន ១៣៤ ក្នុងមួយយប់ ដោយនាំឱ្យរដ្ឋនេះមានអ្នកឆ្លងសរុប ២.៩៤២នាក់ ខណៈដែលខ្លួនកំពុងព្យាយាមបញ្ឈប់ការឆ្លងក្នុងសហគមន៍៕ ប្រភព៖ Daily Mail 


 

adverise with khmeread