adverise with khmeread Nicky wu

Nicky Wu សារភាពថា Cecilia គឺជា​មេដឹកនាំ​ក្នុង​គ្រសារ​

​    ​Nicky Wu និង Cecilia Liu ដែល​ទើប​រៀបការ​ថ្មីៗ​នេះ បានបង្ហាញ​មុខជា​សាធារណៈ​រួមគ្នា​នៅ​ទីក្រុង​ប៉េកាំង ហើយ​ដើរ​កាន់​ដៃ​គ្នា​នៅក្នុង​កម្មវិធី​។​

​    ​នៅពេល​សួរថា តើ​ពួកគេ​នឹង​សម្តែង​រួមគ្នា​ម្តងទៀត​នៅក្នុង​ភាពយន្ត​ភាគ​ឬ​យ៉ាងណា​នោះ Nicky ញញឹម​ហើយ​និយាយថា អ្នក​ទាំងពីរ​មិនទាន់បាន​ពិ​ចារ ណា​នៅឡើយ​ទេ​។ តារាភាពយន្ត​រូបនេះ​បាន​និយាយ​បែប​កំប្លែង​ថា “​ប្រពន្ធ​របស់ខ្ញុំ​មាន​ប្រជាប្រិយភាព​ខ្លាំងណាស់ ហើយ​វា​ពិបាក​នឹង​កែសម្រួល​កាលវិភាគ​រប​ស់​នាង​”​។​

​    ​Nicky បាន​និយាយថា “​ខ្ញុំ​ត្រូវ​មើលថា តើ​ភរិយា​របស់ខ្ញុំ​សប្បាយចិត្ត​ឬ​អត់ ។ Cecilia គឺជា​មេដឹកនាំ​ក្នុង​គ្រួសារ​”៕

adverise with khmeread

មតិយោបល់