ប៉ូលិសវ៉ៃខ្នោះចោរលួចម៉ូតូម្នាក់នៅស្រុកលេីកដែក

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសវ៉ៃខ្នោះ  កាលពីថ្ងៃពុធទី០៨ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១១និង ២០នាទីនៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិបឹងក្រោមឃុំ ខ្ពបអាទាវ​ ស្រុកលេីកដែក​ ខេត្តកណ្តាល បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង។

ប៉ូលិសនិយាយថា​ ជនរងគ្រោះ​ឈ្មោះ​  លី​ វី​ ភេទស្រីអាយុ​ ៤៣ឆ្នាំជនជាតិខ្មែរមានមុខរបរ​ កសិករទីលំនៅភូមិបឹងក្រោមឃុំខ្ពបអាទា​វ   ស្រុកលេីកដែក​  ខេត្តកណ្ដាល។
​     
ចំណែកជនសង្ស័យឈ្មោះ​ មួង​ ប៊ុនតឿម​ ភេទប្រុស២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត​ មានទីលំនៅភូមិ២ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់យកម៉ូតូ​ ០១គ្រឿង ម៉ាកHONDA DREAM​ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​កណ្ដាល​1U-2780។

ប៉ូលិសបន្តថា​ នៅថ្ងៃទី០៨កក្កដា២០២០វេលាម៉ោង១១និង២០នាទីឈ្មោះ​ លី​ វី(ជនរងគ្រោះ)បានទុកម៉ូតូនៅជាប់ជណ្ដេីរផ្ទះ​ ដោយទុកកូនសោនៅជាប់ម៉ូតូ​ រួចឡេីងទៅលេីផ្ទះ។

បន្ទាប់មកក៏ដកទូរស័ព្ទមកចុចមេីលរឿងលេង​ រួចក៏ប្រះខ្នងដេក​ ស្រាប់តែឮសូរសំឡេងដេរម៉ូតូឆេះរួចបេីកចេញទៅបាត់​  ជនរងគ្រោះបាននិយាយចោទកូនអាបងថា​ វាយកម៉ូតូទៅជិះដេីរលេងទៀតហេីយ​  ។ស្រាប់តែកូនរបស់ជនរងគ្រោះអាបងឆ្លេីយ​ វានៅផ្ទះវាអត់បានទៅណាទេ។គ្រាន់តែឮកូននិយាយដូច្នេះក៏ភ្ញាក់ដឹងខ្លួន​ ដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចហេីយ(ព្រោះបេីមានអ្នកជិតខាងខ្ចីគេប្រាប់ហេីយ)។

ក្រោយពីដឹងថាម៉ូតូចោរលួចក៏នាំ​គ្នាផ្អេីលឆោរឡោដេីរដេញតាមនិងប្ដឹងដល់ប៉ូលិសដេីម្បីជួយស្ទាក់ចាប់ចោរនោះ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លា​មកម្លាំងប៉ូលិសផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំក៏បានចេញពួនស្ទាក់ភ្លាមៗហេីយក៏ស្ទាក់ចាប់បាន​ និងធ្វេីការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋានដេីម្បីចាត់ការតាមនីតិវិធីតែម្ដង៕

adverise with khmeread