រលំដងសន្ទូចសំណង់សង្កត់លើផ្ទះ២ខ្នងនៅទីក្រុងឡុងដ៍

ដងសន្ទូចដ៏ធំមួយបានរលំនៅភាគខាងកើតទីក្រុងឡុងដ៍ បំផ្លាញផ្ទះ២ខ្នង និងបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី៨កក្កដា។

រូបភាពពីកន្លែងកើតហេតុបានបង្ហាញ បំណែកបាក់បែកនៃដងសន្ទូចនៅការដ្ឋានសំណង់មួយនៅសង្កាត់ Bow។ 

អ្នកលេង Twitter ឈ្មោះ Bridget Teirney និយាយថា "ដងសន្ទូចនៅក្រោយផ្ទះខ្ញុំទើបរលំនៅសង្កាត់ Bow ទីក្រុងឡុងដ៍។ យ៉ាងហោចណាស់បុរសម្នាក់បានរងរបួស។ ដងសន្ទូចរលំសង្កត់លើផ្ទះ២ខ្នង"។ 

របាយការណ៍នានាលើកឡើងថា បុរសនោះរងរបួសដោយសារដងសន្ទូច ប៉ុន្តែពុំមានការបញ្ជាក់នៅឡើយទេ។ 

អង្គភាពពន្លត់អគ្គីភ័យទីក្រុងឡុងដ៍និយាយថា ពួកគេបានទទួលការតេចូលចំនួន១៤ដើម្បីរាយការណ៍អំពីដងសន្ទូចរលំសង្កត់លើផ្ទះនៅផ្លូវ Gale Street ក្នុងសង្កាត់ Bow។

បណ្តាទីភ្នាក់ងារសង្គ្រោះបន្ទាន់ស្នើឱ្យប្រជាជននៅឱ្យឆ្ងាយពីកន្លែងកើតហេតុ៕ 

 

adverise with khmeread