ប្រធានាធិបតីប្រេស៊ីលលេបថ្នាំណែនាំដោយលោកត្រាំដើម្បីព្យាបាលកូវីដ១៩ ហើយថាធូរបានច្រើន

ប្រធានាធិបតីប្រទេសប្រេស៊ីលលោក Jair Bolsonaro កាលពីយប់ថ្ងៃទី៧ កក្កដាបានបង្ហាញថា លោកកំពុងប្រើថ្នាំ Hydroxychloroquine ដែលណែនាំដោយលោកត្រាំ ដើម្បីព្យាបាលវីរុសកូរ៉ូណានេះ ហើយបានអះអាងថាវាធ្វើឱ្យគាត់ប្រសើរជាងមុន។

ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសលទ្ធផលតេស្តវិជ្ជមានរបស់គាត់ លោក Bolsonaro បានបង្ហាញវីដេអូខ្លួនគាត់លេបថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់មួយដូស ដែលទទួលបានការកោតសរសើរពីគាត់និងលោកដូណាល់ត្រាំ ប៉ុន្តែមិនបានសបញ្ជាក់ពីប្រសិទ្ធភាពប្រឆាំងនឹងកូវីដ១៩នោះទេ។

លោក Bolsonaro ត្រូវបានគេធ្វើតេស្តវិជ្ជមាន បន្ទាប់ពីមានអាការៈក្តៅខ្លួន និងឈឺសាច់ដុំ ប៉ុន្តែបានទទូចកាលពីថ្ងៃអង្គារថា គាត់មានសុខភាពល្អ ហើយថាកុំតែបានលេបថ្នាំហ្នឹងទេទើបធូរ។

លោក Bolsonaro វ័យ ៦៥ឆ្នាំនិយាយថា "ថ្ងៃនេះខ្ញុំប្រសើរជាងមុន ដូច្នេះវាពិតជាមានប្រសិទ្ធភាព។ យើងដឹងហើយថាសព្វថ្ងៃនេះមានវិធីព្យាបាលផ្សេងទៀត ដែលអាចជួយប្រឆាំងនឹងមេរោគនេះបាន"។

លោក Bolsonaro បានបង្ហាញលទ្ធផលតេស្តវិជ្ជមានរបស់គាត់កាលពីថ្ងៃអង្គារ ដោយប្រាប់អ្នកយកព័ត៌មានថា គ្រុនក្តៅរបស់គាត់បានធូរស្បើយ មុនពេលដោះម៉ាស់របស់គាត់ចេញ និងឈានជើងចូលមករកកាមេរ៉ាវីដេអូផ្សាយផ្ទាល់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត