នេះជាមូលហេតុដែលមនុស្សស្គមក៏ត្រូវហាត់ប្រាណទៀងទាត់ដូចមនុស្សធាត់ដែរ ពុំនោះទេគេចពីឈឺមិនបានឡើយ!

តើអ្នកជាមនុស្សស្គមចង់បានគីឡូខ្លះកុំឱ្យស្គមពេកមែនទេ? លោកអ្នកប្រហែលជាចង់ញ៉ាំអាហារសម្បូរកាល់ឡូរីនិងអាហារខ្លាញ់ រួចលែងហាត់ប្រាណដើម្បីបានឡើងគីឡូ។ ប៉ុន្តែនោះមិនមែនជាវិធីផ្តល់សុខភាពល្អទេ។ 

កុំយល់ថាការហាត់ប្រាណគឺសម្រាប់តែអ្នកធាត់ អ្នកស្គមក៏ត្រូវហាត់ប្រាណទៀងទាត់ដូចគ្នា ដើម្បីរក្សាគីឡូឱ្យមានលំនឹងនិងរក្សាសុខភាពឱ្យល្អមាំទាំ។ មូលហេតុដែលត្រូវហាត់ប្រាណទៀងទាត់គឺ ៖

១. ជួយជំរុញកម្លាំងឱ្យស្វាហាប់
២. ល្អសម្រាប់សុខភាពបេះដូង
៣. ជំរុញប្រព័ន្ធភាពស៊ាំការពាររាងកាយពីជំងឺ
៤. បំបាត់ស្ត្រេសនិងការបាក់ទឹកចិត្ត
៥. ជំរុញការគេងលក់ស្កប់ស្កល់
៦. ជួយរក្សាគីឡូឱ្យថេរ មិនឡើងពេកមិនចុះពេក៕

adverise with khmeread

អ្នកនឹងចូលចិត្ត