ការសិក្សាថ្មីមួយរកឃើញថា មនុស្សជាង១លាននាក់ស្លាប់ដោយសារពស់ចឹកនៅឥណ្ឌា

ការសិក្សាថ្មីមួយបានរកឃើញថា ប្រជាជនប្រមាណ ១,២លាននាក់បានស្លាប់ដោយសារពស់ចឹកនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃពុធទី៨កក្កដា។

ការសិក្សាលើកឡើងថា ជនរងគ្រោះជិតពាក់កណ្តាលមានអាយុចន្លោះពី៣០ទៅ ៦៩ឆ្នាំ ហើយមួយភាគបួននៃអ្នករងគ្រោះគឺជាកុមារ។ 

ពពួកពស់វែកទំនួលខុសត្រូវសម្រាប់ការស្លាប់ភាគច្រើន។ តួលេខអ្នកស្លាប់ដែលនៅសល់ គឺបណ្តាលមកពីពស់យ៉ាងតិច ១២ប្រភេទផ្សេងទៀត។

ការវាយប្រហារជាច្រើនឈានដល់ការស្លាប់ ដោយសារតែវាបានកើតឡើងនៅក្នុងតំបន់គ្មានវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់។

ពាក់កណ្តាលនៃការស្លាប់បានកើតឡើងនៅរដូវមូសុងរវាងខែមិថុនា និងកញ្ញា នៅពេលសត្វពស់ចាប់ផ្តើមចេញមកក្រៅ។ ហើយជនរងគ្រោះភាគច្រើនត្រូវបានពស់ចឹកជើង៕ ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត