ប្តីប្រពន្ធថៃអុជធូបសុំទោសព្រះនាងគង់ស៊ីអ៊ីម ក្រោយថតរូបសិចស៊ីនៅកន្លែងបូជា

ប្តីប្រពន្ធមួយគូត្រូវបានពិន័យកាលពីថ្ងៃចន្ទពីបទថតរូបបង្ហាញគូទសាក់របស់ស្ត្រីម្នាក់នៅក្បែរទីសក្ការៈបូជាមួយដែលត្រូវបានឧទ្ទិសដល់ព្រះនាងគង់ស៊ីអ៊ីម។

Anan Yodbua អាយុ ២៦ ឆ្នាំនិងសង្សារអាយុ ១៨ ឆ្នាំដែលមិនបញ្ចេញឈ្មោះត្រូវបានចោទប្រកាន់ពីបទថតរូបភាពមិនសមរម្យជាសាធារណៈនិងពិន័យជាប្រាក់ ១.០០០ បាតពីបទថតរូបនិងបង្ហោះរូបថតនោះ។ អ្នកទាំងពីរក៏ត្រូវបានគេនាំទៅកាន់ទីសក្ការៈបូជានោះ ដើម្បីសុំអភ័យទោសដល់ព្រះនាងគង់ស៊ីអ៊ីម ដែលត្រូវបានគោរពបូជាដោយពុទ្ធសាសនិកថៃដែលមានដើមកំណើតចិន។

លោក Anan បាននិយាយថារូបថតទាំងនោះត្រូវបានថតនៅថ្ងៃទី ២៤ ខែមិថុនា នៅពេលដែលគាត់និងមិត្តស្រីរបស់គាត់កំពុងធ្វើដំណើរពីផ្ទះរបស់ពួកគេនៅ Uthai Thani ទៅ Nakhon Sawan ។

បន្ទាប់មកគាត់បានបង្ហោះរូបថតនៅក្នុងហ្វេសប៊ុក ដោយទទួលបានការកោតសរសើរផង និងការរិះគន់ផង។

ក្រោយមកអភិបាលក្រុង Nakhon Sawan លោក Jitkasem Nirojtanarat បានដាក់របាយការណ៍ប៉ូលិសក្រុងកាលពីព្រឹកថ្ងៃចន្ទ។ មិនយូរប៉ុន្មានអ្នកទាំង ២ បានប្រគល់ខ្លួនឱ្យប៉ូលិស៕

adverise with khmeread

អ្នកនឹងចូលចិត្ត