adverise with khmeread Patrick

Sukie Shek ស្រក់​ទឹកភ្នែក បន្ទាប់ពី Patrick Tang សុំ​រៀបការ​

​    ​តារាភាពយន្ត Patrick Tang វ័យ​៤១​ឆ្នាំ​បាន​សុំ​រៀបការ​ជាមួយ​មិត្តស្រី​ជា​តារាចម្រៀង Sukie Shek វ័យ​២៩​ឆ្នាំ​ដោយ​ជោគជ័យ​។ គូស្នេហ៍​មួយគូរ​នេះ​បាន​ចែករំលែក​ព័ត៌មាន​សប្បាយចិត្ត​នេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករៀងៗ​ខ្លួន​។ Sukie បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា “​ថ្ងៃមុខ សូម​ហៅ​ខ្ញុំ​ថា អ្នកស្រី Tang​។ អរគុណ​! ខ្ញុំ​គិតដល់​អ្នក​ទាំងអស់គ្នា​”​។ Sukie ទទួលបាន​ពាន​ចំនួន​ពីរ​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​កម្មវិធី​ប្រគល់​ពាន​ផ្នែក​ចម្រៀង IFPI Music Awards Ceremony ហើយ Patrick បានរៀបចំ​ពិធីជប់លៀង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដើម្បី​អបអរ​នាង​។ នៅក្នុងពេល​ជាមួយគ្នា​នោះដែរ លោក​បាន​រៀប គម្រោង ស្នើសុំ Sukie រៀបការ​ដោយ​មិន​ឲ្យ​នាង​ដឹង​មុន​នៅ​ចំពោះមុខ​ភ្ញៀវ​៥០​នាក់​រួម ទាំង​សមាជិកគ្រួសារ​របស់​អ្នក​ទាំងពីរ មិត្តភក្តិ  សាច់ញាតិ​និង​ចៅហ្វាយ​របស់ Sukie ផងដែរ​។​

​    ​Patrick បាន​និយាយថា “​ក្លាយជា​តារាភាពយន្ត​ច្រើន​ឆ្នាំ​ហើយ ខ្ញុំ​មិនសូវ​ភ័យ​និង​ខ្មាស់អៀន​នោះទេ​។ ប៉ុន្តែ​នៅពេលនេះ វា​ពិត​ជាមាន​អារម្មណ៍​ខុសប្លែក​ទាំងស្រុង​តែម្តង​”​។ Patick បាន​លុតជង្គង់​ចុះ ហើយ​ជូន​ផ្កា​មួយ​បាច់​ធំ​ដល់​មិត្តស្រី​ដើម្បី​សុំ​រៀបការ​ជា​ផ្លូវការ​។ Patrick បានបង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ Sukie នៅ​ចំពោះមុខ​ភ្ញៀវ ចំណែក Sukie វិញ​រំភើប​ពេល​រហូតដល់​ស្រក់​ទឹកភ្នែក​ហើយ​យល់ព្រម​តាម​សំណើ​របស់ Patrick ៕

adverise with khmeread

មតិយោបល់