adverise with khmeread C3221872 85f9 48d5 96f1 30724e540596

ព្រហើន​រថយន្ត​បើក​បុក​រ៉ឺម៉ក​កង់​បី​របួស ធ្ងន់​ស្រាល​៤​នាក់​(​មាន​វីដេអូ​)

      ភ្នំពេញ ៖ មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារតែ​រថយន្ត​មួយគ្រឿង​បើកបរ​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​ពេញទំហឹង​ខណៈ​កំពង​ចត​ឈប់​ទិញ​បារី​ជក់​បណ្តាល​ឲ្យ​រ៊ឺ​ម៉ក​កង់​បី​ក្រឡាប់​ផ្ងារ​កង់​។​

      ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ  ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

      ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​និយាយថា  ដំបូង​គេ​ឃើញ​​​រ៉ឺ​ម៉ក​កង់​បី​មួយគ្រឿង​ដែល​បើកបរ​ពី​ជើង​ទៅ​ត្បូង​ជិះ​គ្នា​៤​នាក់​។ លុះ​មកដល់​ចំនុចកើតហេតុ​​នាក់​បើក​រ៉ឺ​ម៉ក​កង់​បី​ឈប់​ចូល​ទិញ​បារី​ដោយ​អង្គុយ​នៅលើ​​រ៉ឺ​ម៉ក​កំពុង​ចាំ​អ្នកលក់​អាប់​លុយ​។​

      ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​និសា​ន់​ណា​វ៉ា​រ៉ា មិន​ចាំ​ស្លាក​លេខ​បើក​មក​យ៉ាង​លឿន​ក្នុងទិសដៅ​ស្របគ្នា​បាន​ជ្រុល​ទៅបុក​​​រ៉ឺម៉ក់​កង់​បី​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​បីនាក់​ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​។​

      ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ម្នាក់​ត្រូវបាន​រថយន្ត​សាមុយ​ឯកជន​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ពេទ្យ​កាល់​ឡូ​ម៉ែត្រ។ រីឯ​​រ៉ឺម៉ក​កង់​បី​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់