កីឡាករ Kai Havertz ស្នើសុំចាកចេញពីក្លឹប Bayer Leverkusen នៅរដូវក្តៅនេះ

        ក្លឹប Chelsea មានទំនុក​ចិត្ត​ក្នុងការ​តាម​ប្រមាញ់​កីឡាករKai Havertzស្របពេល​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ស្នើ​សុំចាកចេញពី​ក្លឹប Bayer Leverkusen នៅ​រដូវក្តៅនេះ ប៉ុន្តែ​គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្លឹប Real Madrid ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ។

        ក្លឹប Chelsea គ្រោង​ដាក់សំណើ​ផ្ទេរ​​ Kaiបន្ទាប់ពីកីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះបាន​ចំណាយ​ពេល​ច្រើនគ្រប់គ្រាន់នៅ​ពហុកីឡាដ្ឋាន BayArenaហើយ​បាន​ប្រាប់​ក្លឹប​ពី​បំណងស្វែង​រកការប្រកួតប្រជែង​ថ្មី។

        Kai ត្រូវ​បាន​គេវាយ​តម្លៃ​ថា មាន​តម្លៃ​៧៥​លានផោន​ ប៉ុន្តែ​ Chelsea ​នឹង​ត្រូវ​ឆ្លើយ​តប​នឹង​លក្ខខណ្ឌទិញផ្តាច់រហូតដល់​៩០​លានផោន​ ប្រសិនបើ​ពួកគេចង់បាន​កីឡាករ​រូបនេះ ប៉ុន្តែក្លឹបនេះ​ចង់ចំណាយ​ នឹង​បង់​តាម​ដំណាក់កាល​។

        ទោះបីជា​យ៉ាងណា ក្លឹប Chelsea នឹងប្រឈម​​ការ​ប្រជែងផ្ទេរ​ពី​ក្លឹបយក្សអេស្ប៉ាញReal Madrid ៕

adverise with khmeread