Spursសង្ឃឹមថា នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Kurt Zoumaក្នុងតម្លៃ២៥លានផោន

        ក្លឹប Spursមានសង្ឃឹម​ថា នឹងអាចទាក់ទាញខ្សែការពារKurt Zoumaឲ្យចាកចេញពី​ក្លឹប Chelsea នៅរដូវក្តៅ​នេះ។កីឡាករ​សញ្ជាតិបារាំង​រូបនេះ​ទទួល​បានកៅអី​នៅ​ក្នុងចំណោម​ក្រុមជម្រើស​ដំបូង​របស់​ក្រុម Chelsea នៅ​សប្តាហ៍​នេះ ដោយ​បង្ហាញទម្រង់លេង​ល្អនៅ​ក្នុង​ការប្រកួត​ឈ្នះ​ក្រុម Watford និង​ក្រុម Cystal Palace ។

        ទោះបីជា​យ៉ាងណា គេជឿថា គ្រូបង្វឹក Frank Lampard កំពុង​ស្វែង​រក​ខ្សែការពារថ្មីម្នាក់ទៀត។ លោក Lampard ចាប់អារម្មណ៍​កីឡាករ​ថ្នាល Declan Rice ពី​ក្លឹប West Ham ប៉ុន្តែ​ Kurt ដែល​បាន​បង្ហាញមុខ​៣៦​លើក​នៅរដូវកាល​នេះ នឹង​អាចលក់ចេញវិញ ប្រសិនបើ​មាន​កិច្ច​ព្រមព្រៀង​ណាមួយ។ 

        តាមរបាយ​ការណ៍​អះអាងថា ក្លឹប Spurs មាន​បំណងចំណាយ​២៥​លានផោន​សម្រាប់​ Kurt ហើយ​លោក Jose Mourinhoចង់​បាន​កីឡាករ​រូបនេះ ដើម្បី​ពង្រឹងប្រព័ន្ធការ​ពារក្នុងក្រុម Spurs ​របស់​លោក៕

adverise with khmeread