មហាហេងហើយ ទិញឆ្នោតលើកទីមួយក្នុងជីវិត ត្រូវបាន៥០លានដុល្លារ

ស្រ្តីម្នាក់បានឈ្នះឆ្នោតដ៏មហាសាល ៥០លានដុល្លារពីក្រុមហ៊ុនឆ្នោត Oz Lotto ដែលជាសន្លឹកឆ្នោតដំបូងបំផុតដែលនាងបានទិញលេង ប៉ុន្តែនាងបានទទូចថា​ នាងនឹងមិនឈប់ធ្វើការនោះទេ។

ស្រ្តីមកពីទីក្រុងស៊ីដនីរូបនេះ បានដឹងថានាងឈ្នះឆ្នោត ពោលរយៈពេលពីរថ្ងៃបន្ទាប់ពីការបង្វិលលទ្ធផលឆ្នោតនៅថ្ងៃទី៧ ខែកក្កដា ដែលនាងបានឈ្នះរង្វាន់ដ៏ធំមួយនេះ។

នាងបានទិញសន្លឹកឆ្នោត ខណៈដែលនាងធ្វើដំណើរកម្សាន្តនៅក្នុងតំបន់មាត់សមុទ្រ Sussex Inlet ទីក្រុង Shoalhaven នៅចុងសប្តាហ៍មុន។

នាងបាននិយាយពេលដែលដឹងថាខ្លួនឈ្នះឆ្នោតថា "ខ្ញុំសឹងតែមិនជឿវានោះទេ។ ខ្ញុំញ័រពេញខ្លួន។​ ព្រះ​យេស៊ូ​គ្រិស្ត។ នេះពិតជារឿងដ៏អស្ចារ្យ។ ព្រះជាម្ចាស់។ ខ្ញុំពិតជាភ្ញាក់ផ្អើល ភ្ញាក់ផ្អើលខ្លាំងណាស់។ បេះដូងរបស់ខ្ញុំគឺពិតជាលោតខ្លាំង ខ្ញុំរត់ក្រឆែងជុំវិញផ្ទះ។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំអាចនឹងគាំបេះដូងភ្លាមៗអ៊ីចឹង!"៕

adverise with khmeread