adverise with khmeread C61a09c2 0522 466d b0b5 a7b46ec59c4c

មើលមុខ​ឌឺ​ដាក់គ្នា​វ៉ៃ​គ្នា​ប្រាវ​ចូល​បក​ទាំង​៤​នាក់​(​មាន​វីដេអូ​)

      ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ​២​ក្រុម​ម្ចាស់​មាន​៤​នាក់​និង​ម្ចាស់​ទៀត​មាន​គ្នា​៣​នាក់​បាន​ដេញ​វាយ​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះ​អន្តរាគមន៍​នាំខ្លួន​ទាំង​៤​នាក់​ទៅ​ប៉ុស្តិ៍​ដោយ​គ្រាន់តែ​មើលមុខ​គ្នា​តែប៉ុណ្ណោះ​។​

      ហេតុការណ៍​នេះ​កើតហេតុ​នៅវេលា​ម៉ោង​10​យប់​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះជួល​ប្លូ​ស្កា​យ​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

      តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​រួមទាំង​ក្រុម​សន្តិសុខ​បាន​អង្គុយ​យាម​ទ្វារ​ច្រកចូល​បន្ទប់​ជួល​ដោយ​ហូត​ខ្សែក្រវាត់​កាន់​ជាប់ដៃ​។​

      ភ្លាមនោះ​ស្រាប់​តែមាន​មួយក្រុម​ទៀត​មាន​គ្នា​៥​នាក់​ដើរចូល​ក្នុង​បរិវេណ​បន្ទប់​ជួល​ដោយ​ឆ្លងកាត់​កន្លែង​ភាគី​ម្ខាង​ទៀត​កំពុង​អង្គុយ ។ ភ្លាមនោះ​ស្រាប់តែ​ភាគី​ខាង​ក្រុម​សន្តិសុខ​បាន​និយាយថា "​ពួកវា​មើលងាយ​ហើយ​បិទទ្វា​វៃ​ទៅ"​។ ខណៈនោះ​ភាគី​ម្ខាង​ទៀត​ឮដូចនេះ​ក៏​ទាញ​ដំបង​ដេញ​វាយ​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​របួស​ទាំងសងខាង​។​

      ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​និង​ធ្វើកា​ឃាត់​ភាគី​ទាំងសងខាង​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ​សន្តិសុខ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់