Elon Musk និយាយថា បច្ចេកវិជ្ជារថយន្ត Tesla បើកស្វ័យប្រវត្តិពេញលេញ "ជិតលេចរូបរាងមែនទែនហើយ"

ក្រុមហ៊ុនរថយន្ត Tesla នឹងអាចផលិតយានយន្តស្វ័យប្រវត្តិពេញលេញរបស់ខ្លួននៅចុងឆ្នាំនេះ។ នេះបើយោងតាមសម្តីស្ថាបនិកលោក Elon Musk។

គាត់បាននិយាយថា វាពិតជា "កៀកបំផុត" ក្នុងការសម្រេចបាននូវតម្រូវការជាមូលដ្ឋាននៃស្វ័យភាព "កម្រិត ៥" ដែលមិនចាំបាច់ត្រូវការអ្នកបើកបរនោះទេ។

រថយន្តទំនើប Tesla បច្ចុប្បន្ន គឺស្ថិតក្នុងកម្រិត Autopilot (បើកបរដោយខ្លួនឯង) កម្រិតពីរបើកបរមិនដាក់ដៃលើចង្កូត ដែលតម្រូវឱ្យអ្នកបើកបរត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនបញ្ជាចង្កូតដោយខ្លួនឯង។

ប៉ុន្តែប្រព័ន្ធ Software កែទម្រង់នៅពេលបច្ចុប្បន្ន អាចនឹងដាក់ដំណើរការប្រព័ន្ធស្វយ័តកម្រិតប្រាំនៅក្នុងឡាន ខណៈគ្រឿងបន្លាស់ឡាននឹងគ្មានការអភិវឌ្ឍថ្មីនោះទេ។ នេះបើយោងតាមសម្តីរបស់លោក Elon Musk៕

adverise with khmeread