គូព្រេងឱ្យច្បាស់ក្រឡែត! បុរសម្នាក់លួចឡានគេបើកបុកឡានស្ត្រីម្នាក់ទើបលួចពីគេដែរ

ការបើកប្រដេញរបស់ប៉ូលិសនៅក្នុងរដ្ឋអូរីហ្គិន បានបញ្ចប់ពេលដែលអ្នកបើកបរម្នាក់ ដែលកំពុងបើកគេចប៉ូលិសនៅក្នុងឡានលួចមួយគ្រឿង បានបុកឡានស្រ្តីម្នាក់ដែលលួចឡានគេដូចគ្នា។

ហេតុការដ៏កម្រមួយនេះបានកើតឡើងកាលពីថ្ងៃចន្ទទី៦កក្កដា ពេលដែលមន្រ្តីប៉ូលិសបានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ថាមានការលួចឡានម៉ាក Toyota Land Cruiser បើកកាត់តាមទីក្រុង Newberg។ នេះបើយោងតាមស្នងការ Newberg-Dundee។

ប៉ូលិសបានធ្វើសកម្មភាព និងបានកាក់ផ្លូវជាច្រើនកន្លែងរហូតដល់ឡានដែលចោរបើកបានបុកទៅនឹងឡានមួយគ្រឿងផ្សេងទៀត។

ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកបើកបរឡានដែលពួកគេខំស្កាត់មានឈ្មោះ Randy Lee Cooper មកពីទីក្រុង Portland។

បន្ទាប់ពីប៉ូលិសនាំគាត់ទៅកាន់មន្ទីរឃុំឃាំង ប៉ូលិសបានដឹងថា ឡានទីពីរក៏បានលួចគេផងដែរនៅក្នុងបទឧក្រិដ្ឋមិនទាក់ទងគ្នាកាលពីបីសប្តាហ៍មុន។

អ្នកបើកបរឡានទីពីរមានឈ្មោះ Kristin Nicole Begue ក៏ស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនដែរ។

លោក Cooper ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់យានយន្តដោយគ្មានការអនុញ្ញាត ប៉ុនប៉ងគេចចេញពីប៉ូលិស រំលោភច្បាប់ចរាចរណ៍ និងបើកបរមិនប្រុងប្រយ័ត្ន៕ ប្រភព៖ New York Post

adverise with khmeread