បុរសម្នាក់នៅរដ្ឋ Maryland ថាគាត់ប្រហែលជាមនុស្សទី១ដែលចាក់វ៉ាក់សាំងកូវីដ១៩សាកល្បងបានជោគជ័យ

បុរសម្នាក់នៅរដ្ឋ Maryland ជឿជាក់ថាគាត់អាចជាមនុស្សម្នាក់ ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ដោយជោគជ័យ បន្ទាប់ពីរាងកាយរបស់គាត់ផលិតអង្គបដិប្រាណ ដើម្បីឆ្លើយតបទៅនឹងការសាកល្បង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី៩កក្កដា។

លោក David Rach បានសាទរចំពោះលទ្ធផលជោគជ័យដែលទទួលបានពីការសាកល្បងនៅសាកលវិទ្យាល័យ Maryland ក្នុងទីក្រុង Baltimore ដែលក្រុមហ៊ុនថ្នាំយក្សអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech កំពុងត្រៀមផលិតវ៉ាក់សាំងនេះប្រសិនបើវាមានប្រសិទ្ធភាពមែននោះ។

Rach ជានិស្សិតផ្នែកភាពស៊ាំបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះបាននិយាយថា រាងកាយរបស់គាត់កំពុងបង្កើតអង្គបដិប្រាណច្រើនជាងកម្រិត ដែលត្រូវបានគេមើលឃើញក្នុងការជាសះស្បើយពីវីរុសនេះ បន្ទាប់ពីគាត់ជាមនុស្សដំបូងដែលបានចាក់វ៉ាក់សាំងសាកល្បងនេះ។

យ៉ាងណាមិញ គេនឹងត្រូវការពេលច្រើនខែ មុនពេលលទ្ធផលអាចត្រូវបានវាយតម្លៃពេញលេញ ពីព្រោះអ្នកវិទ្យាសាស្ត្រចាំបាច់ត្រូវដឹងថាតើអង្គបដិប្រាណនឹងមានរយៈពេលយូរប៉ុនណា ហើយថាតើ Rach នឹងមានភាពស៊ាំនឹងវីរុសទេ ក្នុងអំឡុងពេលតាមដាននោះ៕

adverise with khmeread