23554d24 64e0 47fc baaf 831812bcf683

នារី​បម្រើការខារ៉ាអូខេ​២​នាក ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​

      ភ្នំពេញ ៖ នារី​បម្រើ​ខារ៉ាអូខេ វ័យក្មេង​២​នាក់ រួម​នឹង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ​ចោមចៅ ឃាត់​បាន​យកមក​សួរនាំ​កាលពី​វេលា​ម៉ោង៣​រសៀល ថ្ងៃ ទី៣១ ខែមិនា ឆ្នាំ២០១៦ នៅតាម​ផ្លូវ​បេតុង​ផ្សារ​ឯករាជ្យ​២ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

      នារី​តាំង​២​នាក់​នោះ​ទី​១-​ឈ្មោះ សៀង និ​ច អាយុ ១៨ ស្រុកកំណើត​ភូមិ​កក់ ឃុំ​កក់ ស្រុក​បសេដ្ឋ៍ ខេត្តកំពង់ស្ពឺ​និង​នារី​ទី​២-​ឈ្មោះ អ៊ុក ស្រី​លីន អាយុ ២០ មាន​ស្រុកកំណើត​នៅ​ភូមិ ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត នាក់​ទាំង​២​នាក់​ធ្វើការ​និង​ស្នាក់​នៅក្នុង​ហាង​ខារ៉ាអូខេ តន្ត្រី​ឬ​ស្សី​មាស​។​

     ​ តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​កម្លាំង​ប៉ូលិស​ប៉ុស្តិ​ចោមចៅ កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ខណៈ​មកដល់​ចំណុច​មុខ​ផ្សារ​ឯករាជ្យ​២ ក៏​ប្រទះឃើញ​នារី​សង្ស័យ​ទាំង​២​នាក់​ឈប់​អង្គុយ​លើ​ម៉ូតូ។ ហើយ​ប៉ូលិស​បានដាក់​ការសង្ស័យ ក៏បាន​សុំ​ធ្វើការ​ឆែកឆេរ រកឃើញ​ក្នុង​កាបូប​របស់​នារី ក៏​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច ។​

       បន្ទាប់មក​ក៏​ឃាត់ខ្លួន​រួម​នឹង​វត្ថុតាង និង​ម៉ូតូ​ស្កុប​ពី​១​ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-4275 យកមក​ប៉ុស្តិ៍​ចោមចៅ ដើម្បី​កសាង​សុំណុំ​រឿង ប​ញ្ចូ​ន​ឡើង​តុលាការ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់