adverise with khmeread 02d34af4 7f09 429f 8807 21a2532189d1

លួចលាក់​លក់ដូរ​យ៉ាង​ណា​ក៏​គេច​មិន​ផុតពី​ខ្នោះ​

     ភ្នំពេញ ៖ មនុស្ស​៥​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ បង្ក្រាប​នៅ​ថ្ងៃទី៣១ ខែ​មីនា ឆ្នាំ​2016​ម៉ោង ០៨ ​និង​៣០​នាទី​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ដោយ​ខុសច្បាប់​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

     ប៉ូលិស​និយាយថា  ជនសង្ស័យ០៥នាក់ គឺ ១-​ជនសង្ស័យ​ឈ្មោះ​យឹម ស៊ី​និ​ត ភេទ​ប្រុស អាយុ​២៦ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​ជួញដូរ​)  ២-​ជនសង្ស័យ​ឈ្មោះ​សាន ស្រី​និ​ច ភេទ​ស្រី​អាយុ១៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​ជួញដូរ​) ៣-​ជនសង្ស័យ​ឈ្មោះ​យឹម វីរ​: ភេទ​ប្រុស អាយុ៣២ឆ្នាំ  ស្នាក់នៅ​ភូមិ តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ មុខរបរ​លក់​ចង្រិត ៤-​ជនសង្ស័យ​ឈ្មោះ​យូ តាក់ ភេទ​ប្រុស អាយុ១៧​ឆ្នាំ ស្នាក់នៅ​ភូមិ តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ មុខរបរ​លក់​ចង្រិត (​ប្រើប្រាស់​) និង​៥  -​ជនសង្ស័យ​ឈ្មោះ​ចាន់ រាជ ភេទ​ប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅ មុខរបរ​លក់​ចង្រិត (​ប្រើប្រាស់​)។​

     ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​រួមមាន​: -​ក្រាម​ព​ណ៍ស​ថ្លា​18​កញ្ចប់​តូច ,​ឧបករណ៍​ជក់​ថ្នាំញៀន០១​កំ​ប្លេ , ទូរស័ព្ទដៃ៤​គ្រឿង​,​នាឡិកាដៃ១​គ្រឿង​,​កាបូប១ -​លុយ​១៤0០០​រៀល​និង​កូន​ថង់​ប្លា​ស្ទីក​សំរាប់​ច្រក​ថ្នាំញៀន​0១​ចំនួន។​

     បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់