កំណត់ហេតុសម្ងាត់របស់ Michael Jackson លាតត្រដាង ស្តេចចម្រៀងរូបនេះចង់ក្លាយជាតារាដំបូងគេរកលុយបានរាប់ពាន់លាននិងមានជីវិតអមតៈ

Michael Jackson បានជឿស៊ុបនឹងគំនិតថាអាចមានជីវិតអមតៈ។ ការលើកឡើងនេះត្រូវបានលាតត្រដាងនៅក្នុងសៀវភៅថ្មីមួយនិពន្ធដោយអ្នកកាសែតបែបស៊ើបអង្កេតលោក Dylan Howard កាលពីថ្ងៃព្រហស្បតិ៍ទី៩កក្កដា។​

ក្នុងសម្រង់ចេញពីសៀវភៅឈ្មោះ "Bad: An Unprecedented Investigation into the Michael Jackson Cover-Up" ដែលទទួលបានកាសែត The Mirror កំណត់ហេតុដែលសរសេរដោយស្តេចចម្រៀងប៉ុបរូបនេះព្យាយាមរកមធ្យោបាយក្លាយជា "អមតៈ" ដូចនិមិត្តរូបរបស់គាត់គឺ Charlie Chaplin និង Walt Disney។ 

តារាចម្រៀងរូបនេះក៏ហាក់ផ្តោតលើការក្លាយជាតារាចម្រៀងនិងជាអ្នកដឹកនាំរឿងដំបូងគេដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារផងដែរ ព្រោះកំណត់ហេតុសម្ងាត់របស់គាត់ឃើញគាត់សរសេរពីរបៀបរកលុយឱ្យបាន ២០ លានដុល្លារក្នុងមួយសប្តាហ៍។ 

នឹកឆ្ងល់ពីរបៀបរកលុយឱ្យបានច្រើនបែបនេះ Michael Jackson បានសរសេរអំពីលទ្ធភាពរៀបចំកម្មវិធីប្រគុំតន្ត្រីដែលមានឈ្មោះថា Cirque du Soleil  និង ធ្វើម៉េចបានចុះហត្ថលេខាផ្សាយជាមួយក្រុមហ៊ុនល្បីៗដូចជា Nike ជាដើម។ 

Jackson ក៏មានផែនការផលិតឡើងវិញផងដែរនូវខ្សែភាពយន្តឈ្មោះ "20,000 Leagues Under the Sea" និង "The 7th Voyage of Sinbad" ហើយចង់ជួលមនុស្សម្នាក់មកធ្វើជាអ្នកផ្សព្វផ្សាយខ្សែភាពយន្ត។ 

ក្នុងទំព័រមួយនៃកំណត់ហេតុរបស់ខ្លួន Jackson បានសរសេរថា "បើខ្ញុំមិនផ្តោតលើខ្សែភាពយន្ត នោះនឹងគ្មានទេអមតៈ"៕ ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត