WHO ទទួលស្គាល់ថា វីរុសកូរ៉ូណាប្រហែលជាអាចឆ្លងតាមខ្យល់ ក្រោយអ្នកវិទ្យាសាស្ត្រជាង២០០នាក់ជំរុញឱ្យអង្គការនេះកែសេចក្តីណែនាំ

អង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់នូវលទ្ធភាពដែលជំងឺកូវីដ១៩អាចសាយភាយនៅលើខ្យល់អាកាសក្រោមលក្ខខណ្ឌជាក់លាក់ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ២០០ នាក់បានជំរុញឱ្យទីភ្នាក់ងារនេះទទួលស្គាល់ថាវាពិតជាអាចឆ្លងតាមខ្យល់។

នៅក្នុងលិខិតចំហមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិមួយ អ្នកវិទ្យាសាស្ត្រពីរនាក់មកពីប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកបានសរសេរថាការសិក្សាបានបង្ហាញ "វីរុសបានបញ្ចេញក្នុងអំឡុងពេលដកដង្ហើម និយាយ និងក្អក ក្នុងដំណក់ទឹកល្អិតៗល្មមអាចអណ្តែតលើខ្យល់បាន" ។

អ្នកស្រាវជ្រាវរួមជាមួយអ្នកវិទ្យាសាស្ដ្រជាង២០០នាក់ទៀត អំពាវនាវដល់អាជ្ញាធរជាតិ និងអន្តរជាតិរួមទាំងអង្គការសុខភាពពិភពលោក អនុម័តនូវវិធានការការពារតឹងរ៉ឹងជាងនេះ។

អង្គការសុខភាពពិភពលោកបានច្រានចោលជាយូរមកហើយនូវលទ្ធភាពដែលថាមេរោគនេះអាចរីករាលដាលនៅលើខ្យល់លើកលែងតែនីតិវិធីវេជ្ជសាស្ត្រដែលមានគ្រោះថ្នាក់ដូចជានៅពេលដែលអ្នកជំងឺត្រូវបានគេដាក់នៅលើម៉ាស៊ីនដកដង្ហើមប៉ុណ្ណោះ។

នៅក្នុងការផ្លាស់ប្តូរការគិតពីមុនរបស់ខ្លួន អង្គការសុខភាពពិភពលោកបានកត់សម្គាល់កាលពីថ្ងៃព្រហស្បតិ៍ទី៩កក្កដាថា ការសិក្សាវាយតម្លៃការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងភោជនីយដ្ឋាន កន្លែងហាត់ច្រៀង និងថ្នាក់កាយសម្បទាបានលើកឡើងថា វីរុសអាចរីករាលដាលនៅក្នុងខ្យល់។

អង្គការសុខភាពពិភពលោកបាននិយាយថា លទ្ធភាពឆ្លងរាលដាលនៅក្នុងខ្យល់ជាពិសេសនៅក្នុងទីតាំងជាក់លាក់ដូចជាកន្លែងមានមនុស្សកកកុញ និងមានខ្យល់ចេញចូលមិនគ្រប់គ្រាន់ក្នុងរយៈពេលដ៏យូរជាមួយអ្នកដែលឆ្លងមេរោគ មិនអាចទាត់ចោលបានឡើយ។

ទោះយ៉ាងណាក្រុមមន្រ្តីក៏បានចង្អុលបង្ហាញផងដែរថាមធ្យោបាយចម្លងផ្សេងទៀតដូចជាផ្ទៃកខ្វក់ ឬទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សនៅក្នុងបរិស្ថានក្នុងផ្ទះបែបនេះក៏ប្រហែលជាបានពន្យល់ពីការរីករាលដាលនៃជំងឺនេះដែរ៕ ប្រភព៖ Daily Mail

 

adverise with khmeread

អ្នកនឹងចូលចិត្ត