ទ័ពកណ្តូបបំផ្លាញស្រូវធ្វើដំណើរមកដល់ព្រំដែនចិននិងឡាវ

មន្ត្រីចិនបានព្រមានថា ផ្នែកមួយចំនួននៃប្រទេសនេះអាចនឹងត្រូវសត្វកណ្ដូបបំផ្លាញពីឥឡូវរហូតដល់ខែកញ្ញា បន្ទាប់ពីទ័ពកណ្ដូបបានមកដល់ក្នុងប្រទេសនេះ។

រដ្ឋាភិបាលនិយាយថា ពូជកណ្ដូបខ្នងឬស្សីបានបំផ្លាញវាលស្រែក្នុងតំបន់ Pu'er ប្រមាណ ៦៧គីឡូម៉ែត្រការ៉េ បន្ទាប់ពីវាយឆ្មក់ទីក្រុងព្រំដែនពីរបស់ចិនជាមួយនឹងឡាវ។

អាជ្ញាធរព្រៃឈើ Pu'er កាលពីទី៩កក្កដាបានចេញការព្រមានមួយដោយព្យាករណ៍ពីគ្រោះមហន្តរាយរបស់សត្វកណ្តូបនៅតាមតំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសចិន បន្ទាប់ពីកណ្តូបកាន់តែមានចំនួនច្រើនឡើងយ៉ាងលឿន៕ ប្រភព៖ Daily Mail 

 

adverise with khmeread

អ្នកនឹងចូលចិត្ត