ក្មេងស្រីរុស្ស៊ីអាយុ៨ឆ្នាំខឹងឪពុកម្តាយ ដើរចេញពីផ្ទះ ត្រូវប្តីប្រពន្ធមួយគូចាប់យកទៅរំលោភសម្លាប់ចោល

ប៉ូលិសរុស្ស៊ីបាននិយាយថា ក្មេងស្រីជនជាតិរុស្ស៊ីអាយុ ៨ឆ្នាំម្នាក់ដែលបានរត់ចេញពីផ្ទះ បន្ទាប់ពីមានជម្លោះជាមួយឪពុកម្តាយរបស់នាង ត្រូវបានគេរំលោភសម្លាប់ ក្រោយប្តីប្រពន្ធមួយគូចាប់នាងចូលរថយន្តរបស់ពួកគេ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១០កក្កដា។

មនុស្សជាង ៥០០នាក់បានស្ម័គ្រចិត្តស្វែងរកក្មេងស្រីបាត់ខ្លួនឈ្មោះ Vika Teplyakova បន្ទាប់ពីនាងត្រូវបានឃើញជាលើកចុងក្រោយនៅក្នុងវីដេអូសុវត្ថិភាពដើរតែម្នាក់ឯងនៅតាមដងផ្លូវ។

ដោយមានពាក់អាវយឺតសនិងសំពត់ខៀវខ្លី ក្មេងស្រីរូបនេះត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមដើរទៅរកផ្ទះមិត្តរបស់នាងនៅក្នុងទីក្រុង Novoaleksandrovsk កន្លែងដែលគ្រួសាររបស់នាងធ្លាប់រស់នៅទីនោះ។

នាងបានបាត់ខ្លួន ៣ ថ្ងៃមុនពេលស្ត្រីអាយុ ៣២ឆ្នាំម្នាក់បានប្រាប់ប៉ូលិសថានាងនិងប្តីរបស់នាងបាននាំក្មេងស្រីឡើងឡានរបស់ខ្លួន។

ប្តីប្រពន្ធទាំងពីរត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះ Igor និង Kristina Dvornikov ហើយប៉ូលិសកាលពីថ្ងៃសុក្របានចេញផ្សាយរូបភាពនៃប្តីប្រពន្ធទាំងពីរនាក់ជាប់សង្ស័យប្រព្រឹត្តបទឧក្រិដ្ឋកម្មគួរឱ្យរន្ធត់នេះ។

Igor បានប្រាប់ទៅប្រពន្ធរបស់ខ្លួន គឺនាង Kristina ថា គាត់នឹង "វាយប្រហារ" ក្មេងស្រី​ ហើយស្រ្តីជាប្រពន្ធមិនបានធ្វើអ្វីដើម្បីបញ្ឈប់ប្តីនាងទេ ដោយសារតែនាងពិតជាខ្លាចប្តីរបស់នាង។ នេះបើយោងតាមប្រភពរបស់ប៉ូលិស។

ក្មេងស្រីត្រូវបានរំលោភ និងរឹតកជាមួយថង់ប្លាស្ទិក។ នាងបានស្លាប់កាលពីថ្ងៃចន្ទ ថ្ងៃដែលនាងបានបាត់ខ្លួន។ 

ស្រ្តីជាប់ចោទបានបង្ហាញប៉ូលិសពីកន្លែងចោលសាកសពក្មេងស្រី ដែលត្រូវបានលាក់នៅជិតបឹងមួយកន្លែង។

Igor Dvornikov ដំបូងឡើយបានបដិសេធការចាប់ពង្រត់ រំលោភ និងសម្លាប់ក្មេងស្រី ប៉ុន្តែក្រោយមកបានសារភាពទោស។

ទាំងប្តី និងប្រពន្ធ ត្រូវបានឃុំខ្លួន ខណៈដែលអ្នកស៊ើបអង្កេតបើកការស៊ើបអង្កេតឃាតកម្ម។

ក្មេងស្រីនេះបានរត់ចេញពីឪពុកម្តាយរបស់នាងនៅទីក្រុង Novoaleksandrovsk នៅលើកោះ Sakhalin ដែលជាកោះប៉ាស៊ីហ្វិកក្បែរភាគខាងជើងប្រទេសជប៉ុន។

របាយការណ៍មួយបានសរសេរថា បុរសម្នាក់បានឱ្យលុយនាងចំនួន ១,៧ ផោន ហើយយកនាងទៅផ្សារទំនើប មុនពេលដែលនាងត្រូវបានរំលោភសម្លាប់៕ ប្រភព៖ Daily Mail 

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត