adverise with khmeread 85b480c8 c3f0 48b7 88b1 a82ef6ec9dff

លក់​គ្រឿងញៀន​នៅ​ចាក់អង្រែ ចាប់បាន​នៅ​តាខ្មៅ​

     កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ក្នុងករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០១៦ ​វេលា​ម៉ោង​១១ ​និង​១០​នាទី​នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​២​ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​។​

      ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះអ៊ុក ចំរើន ហៅប៊ែរ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ភ្នំពេញ មុខរប​មិន​ពិតប្រាកដ​។​ វត្ថុតាង​ដកហូត​ ៖​ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​០២​កញ្ចប់​(​តូច​០១​និង​ធំ​០១​កញ្ចប់​)​ដែកកេះ​ពណ៌​លឿង​០១​ថង់​សំរាប់​ច្រក​ថ្នាំញៀន​០១​។​

      ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ខាងលើ លោក​អនុសេនីយ៍ឯក ចំរើន បញ្ញា ជា​អធិ ការរង​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង អន្តរាគមន៍​ចេញ​ល្បាត បានឃើញ​ជនសង្ស័យ​កំពុង​ដើរ​ចុះ​ដើរ​ឡើង បាន​ឃាត់ខ្លួន​ឆែកឆេរ​រ​ឃើញ​វត្ថុតាង​ខាងលើ​ដាក់​ក្នុង​ខោ​ទ្រនាប់​ដែល​ខ្លួន​ស្លៀក​។​

      តាម​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ថ្នាំញៀន​ខាងលើ​ខ្លួន​បាន​ទិញ​ពី​ម្តុំ​ខាង​​ក្រោយ​ពេទ្យ​លោកសង្ឃ​ពី​អ្នកលក់​មិន​ស្គាល់ឈ្មោះ​តម្លៃ​១៥០​ដុល្លារ ដើម្បី​យក​​ទៅ​ចែក ចាយ​បន្តទៀត​។ សកម្មភាព​នេះ​ធ្លាប់​ចែកចាយ​នៅ​ប្លុក​ផ្ទះជួល​ផ្ទះសំណាក់​​នៅក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​។ ចំណែ​ក នៅ​តាខ្មៅ​មិន​ធ្លាប់​ឡើយ។​

    ក្នុងករណីនេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់