ល្បិចសាហាវខ្លាំង! បុរសជប៉ុនម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ព្រោះចាក់ទម្លាយកង់ឡានស្រីៗរាប់ពាន់នាក់ដើម្បីជាលេសតាមញ៉ែពួកនាង

បុរសវ័យ ៣២ឆ្នាំម្នាក់មកពីខេត្ត Aichi ប្រទេសជប៉ុន ថ្មីៗនេះត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទចាក់ទម្លាយកង់រថយន្តរបស់ស្ដ្រីម្នាក់ ដូច្នេះគាត់អាចតាមនាង និងជួយនាង នៅពេលនាងឈប់រថយន្តដើម្បីពិនិត្យមើលកង់។ នៅថ្ងៃទី១១ មិថុនា ស្ដ្រីមិនបញ្ចេញឈ្មោះវ័យ ៤៣ ឆ្នាំបានដើរចេញពីផ្សារទំនើបក្នុងទីក្រុង Higashiura ហើយបើករថយន្តចេញទៅបាត់។ បន្ទាប់មកនាងបើកបរមិនឆ្ងាយទេ មុនពេលនាងកត់សម្គាល់កង់រថយន្តម្ខាងបែក ដូច្នេះនាងក៏បានឈប់ដើម្បីពិនិត្យមើល។ នៅពេលនោះស្រាប់តែបុរសរាក់ទាក់ម្នាក់ឈប់រថយន្តរបស់គាត់ និងជួយដល់នាងដើម្បីប្ដូរកង់រថយន្ត។ វាមិនរាល់ថ្ងៃទេ ដែលអ្នកអាចជួបមនុស្សល្អបែបនេះ ប៉ុន្ដែបញ្ហាតែមួយគត់ គឺស្ដ្រីនោះជឿថា រឿងដដែលបានកើតឡើងចំពោះនាងកាលពីមួយឆ្នាំមុន ហើយឆ្នាំនេះជួបរឿងដដែលជាមួយអ្នកជួយមុខដដែលទៀត។

ដោយចម្លែកក្នុងចិត្ត ស្ដ្រីនោះបានជូនដំណឹងដល់ប៉ូលិស ដោយបកស្រាយពីឧបទ្ទវហេតុដូចគ្នានេះបានកើតឡើងចំពោះនាងកាលពីមួយឆ្នាំមុន។ បន្ទាប់ពីឆែកមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងចតរថយន្តក្នុងផ្សារទំនើប ប៉ូលិសក៏បានរកឃើញបុរសនោះ ដែលបានជួយស្ដ្រីនោះជួសជុលកង់រថយន្ត បានចាក់ទម្លាយកង់រថយន្តប៉ុន្មាននាទី មុនពេលនាងដើរចេញពីផ្សារ។

ពិរុទ្ធជន ត្រូវបានកំណត់អត្តសញ្ញាណឈ្មោះថា Yoshito Harada និងបានសារភាពពីបទល្មើសរបស់ខ្លួនដោយប្រាប់ប៉ូលិសថា គាត់ធ្វើបែបនេះដើម្បីជាលេសស្គាល់ស្រីៗប៉ុណ្ណោះ។ ហើយវិធីសាស្ដ្រដ៏ចម្លែកដើម្បីញ៉ែស្រីនេះ មិនមែនតែមួយលើកនោះសម្រាប់ Harada គឺរាប់ពាន់ដងមកហើយ។

ដោយបែកធ្លាយរឿងក្នុងពេលថ្មីៗនេះ គេរកឃើញថាបុរសឈ្មោះ Harada ធ្លាប់ត្រូវបានគេផាកពិន័យ ៣ម៉ឺនយេន (២៧៩ដុល្លារអាមេរិក) ក្នុងឆ្នាំ ២០១៣ ដោយគាត់សារភាពថា ចាក់ធ្លាយកង់រថយន្តស្រីៗជាង ១ ពាន់ដង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត