ឃាត់ខ្លួនបុរសជាឪពុកម្នាក់ចាប់រំលោភកូនស្រីអាយុ១៥ឆ្នាំនៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង ៖ ដោយសារតែកូនស្រីអាយុ១៥ឆ្នាំស្លៀកខោច្រើនជាន់បានជួយដល់ការពន្យាពេលនៃការប៉ុនប៉ងរំលោភពីសំណាក់ឪពុកបង្កើត ខណៈនាងស្រែកឱ្យអ្នកជិតខាងជួយបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ត្រូវប៉ូលិសឃាត់ខ្លួន។

ប៉ូលិសនិយាយថា ជនសង្ស័យជាឪពុកឈ្មោះ អាត អាង អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកកូនបង្កើតឈ្មោះ អ.ម.ន អាយុ១៥ ឆ្នាំ (ជាអនីតិជន) រស់នៅជាមួយឪពុកបង្កើត ក្នុងភូមិឃុំកើតហេតុខាងលើ។

ប៉ូលិសបន្តថា នៅវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី១០ កក្កដា ឆ្នាំ២០២០ ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពប៉ុនប៉ងរំលោភកូនស្រីខ្លួនឯងបង្កើត តែដោយសារកូនស្រីស្លៀកខោជាច្រើនជាន់ និងមានការរើបម្រះទើបចាប់រំលោភមិនបានសម្រេច ស្របពេលនាងស្រែកឱ្យគេជួយទើបផ្អើលដល់អ្នកជិតខាងរាយការណ៍ និងដល់សមត្ថកិច្ចមកធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យជាឪពុក ត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គីឃាត់ខ្លួនធ្វើរបាយការណ៍ រួចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread