រថយន្តដឹកកម្មករ កម្មការិនីក្រឡាប់ របួសធ្ងន់ស្រាល២២នាក់

ព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយខ្លួនឯង បណ្តាលឱ្យរថយន្តដឹកកម្មករក្រឡាប់ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ រងរបួសធ្ងន់ស្រាលកម្មករ កម្មការិនី២២នាក់។

សមត្ថកិច្ចនិយាយថា បង្កដោយរថយន្ត ម៉ាក់សាំយ៉ុង ពណ៌ស ពាក់ផ្លាកភ្នំពេញ លេខ 2AQ-4782 អ្នកបើកបរឈ្មោះ ង៉ែត ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ដឹកកម្មករ២២នាក់ (ស្រី១៩នាក់)។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តជាន់ហ្រ្វាំងមិនស៊ី (ដាច់ហ្រ្វាំង) អ្នកបើកបរបញ្ជាបត់ឆ្វេងដៃបុកខឿនចិញ្ចើមផ្លូវបណ្តាលឱ្យក្រឡាប់ រង របួសមធ្យមចំនួន០៤នាក់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមធ្យម៤នាក់ រួមមាន ១.ឈ្មោះ ម៉ៅ ស៊ីនួន ភេទស្រី អាយុ៣០ឆ្នាំ (មធ្យម) មានផ្ទៃពោះ. ទីលំនៅ ឃុំអណ្តូងថ្ម (រោងចក្រខោខូវប៊យ), ២.ឈ្មោះ ស្មាន យាយនាប់ ភេទស្រី អាយុ២៨ឆ្នាំ ភូមិទួទទឹង (រោងកាបូប)ស្រាល, ៣.ឈ្មោះ សំរិទ្ធ ដាលីន ភេទស្រីអាយុ២៩ឆ្នាំ ភូមិទួទទឹង (ស្រាល) និង៤.ឈ្មោះស្មាស់ដា ស៊ីយះ ភេទស្រី អាយុ៣០ឆ្នាំភូមិទួលទទឹង (កាបូប) ស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅពេទ្យបសស (មន្ទីរសម្រាកព្យាបាលកងកេង) នៅភូមិពូធឿង៕

adverise with khmeread