Man Utd, Man City និង Chelseaត្រៀមប្រជែងគ្នាដើម្បីផ្ទេរខ្សែការពារ Ben Chilwellរបស់ក្លឹប Leicester

        ក្រុម Man Utd, Man City និងក្រុម Chelsea គ្រោងប្រជែងគ្នាដើម្បី​ផ្ទេរ​យក​ខ្សែការពារស្លាបឆ្វេងBen Chilwellរបស់ក្លឹប Leicester ក្នុងតម្លៃ៦០លានផោន ។

        ខ្សែការពាររូបនេះ​បាន​ក្លាយ​ជា​គោលដៅ​ចម្បង​សម្រាប់គ្រូបង្វឹកក្លឹប Man Utd​លោក Ole Gunnar Solskjaerនៅ​រដូវកាល​ទិញដូរ​នេះ ស្របពេល​មាន​ក្លឹបជា​ច្រើន​ចាប់អារម្មណ៍​លើ​ខ្សែការពារ​រូបនេះផងដែរ។

        ប្រសិនបើ​កីឡាករ​រូបនេះ​ចូល​រួម​ជាមួយ​នឹង​ក្រុម Man Utdនោះ វានឹង​បង្កើត​ភាព​មិនច្បាស់លាស់អំពី​អនាគតរបស់​ខ្សែការពារ Luke Shaw នៅ​ក្លឹបនេះ។

        ប៉ុន្តែគ្រូបង្វឹក​ក្លឹប Chelsea លោក Frank Lampard ជឿថា លោក​ស្ថិតក្នុង​ទីតាំង​រឹងមាំ​ក្នុងការ​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​​ Ben ជា​ផ្នែក​នៃ​ការ​ចំណាយ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​កីឡាករ Timo Werner និង​ Hakim Ziyechបាន​យល់ព្រមចូល​រួម​ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge រួចហើយ។

        ទោះបីជាយ៉ាងណាលោក Lampard នៅតែពិចារណា​ក្នុង​ការ​នាំយក​ Ben  ស្របពេលដែលក្លឹប Man City ក៏កំពុង​សម្លឹងមើល​ឱកាស​ផ្ទេរ​កីឡាករ​រូបនេះផងដែរ ៕

adverise with khmeread